Alexander Kinyua និស្សិត​អាមេរិក​ ដើម​កំណើត​​កេនយ៉ា អាយុ ២១ ឆ្នាំ នៅ​ថ្ងៃ​ទី៣១ ឧសភា បាន​សារ​ភាព​ថា ខ្លួន​​បាន​សម្លាប់​​មិត្ត​រួម​​បន្ទប់​ ​ស៊ី​​ខួរ​ក្បាល​​មួយ​ផ្នែក​ ព្រម​ទាំង​បេះ​ដូង​ទាំង​ស្រស់​ របស់​ជនរងគ្រោះ ។
ជនល្មើស Alexander Kinyua (ធ្វេង) ស៊ីសាច់មិត្តភ័ក្តិរួមបន្ទប់របស់ខ្លួនឈ្មោះ Kujoe Bonsafo Agyei Kodie (ស្តាំ)
និស្សិត Alexander Kenyua ត្រូវបានចាប់ខ្លួន​នៅថ្ងៃទី២៩ ឧសភា ក្រោយ​ពេលឪពុក​របស់ Kinyua រាយការណ៍ប្រាប់​ប៉ូលីស ។

ឪពុក ​របស់ Kinyua បានឲ្យដឹងថា បងប្រុស​របស់ Kinyua បានឃើញ​ក្បាល និងដៃ ឬ ជនរងគ្រោះ​ត្រូវបាន​ព្យួរក្នុង​ទម្ពក់​ដែក ក្នុងឃ្លាំងរបស់គ្រួសារ​ Kinyua ដែលកំពុង​រស់នៅ Baltimore រដ្ឋ​ Maryland អាមេរិក ។

Kinyua កំពុង​រៀននៅមហាវិទ្យាល័យ​ Morgan កាលពីថ្ងៃទី​៣១ ឧសភា សារភាពថា បានកាត់អស់ដៃ​ ជើង របស់មិត្តរួមបន្ទប់​ឈ្មោះ Kujoe Bonsafo Agyei Kodie បន្ទាប់មក​ស៊ីខួរក្បាល​ និង​បេះដូង​ស្រស់តែម្តង ។

ប៉ូលីស​ ក៏បានឲ្យដឹងថា ជនល្មើស​បានសារភាពថា ក្រវាត់ចោល​ផ្នែក​ដែលនៅសេសសល់នៃសរីរាង្គ​របស់ជនរងគ្រោះ​ នៅក្នុង​ទីលាន​ចោលសំរាម​មួយ​ជិតផ្ទះ ។

តាម AFP បច្ចុប្បន្ន​គេនៅពុំទាន់ដឹង​ពីមូលហេតុ​នៃការ​សម្លាប់មនុស្ស​របស់ Kinyua ទេ តែនិស្សិតរូបនេះ ត្រូវបាន​ចោទប្រកាន់​អំពើឃាតកម្ម​កំរិតទី១ ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post