- Thursday, 10 May 2012 01:17
តាមការឲ្យដឹងពីសំណាក់មន្រ្តីអាកាសចរណ៍ឥណ្ឌូនេស៊ី នៅលើយន្តហោះនេះ មានមនុស្ស ៤៤ នាក់ ក្នុងនោះជនជាតិរុស្ស៊ី ៨ នាក់ និងជនរបរទេស ៣៦ នាក់ ។ Sukhoi Superjet 100 កំពុងតែអនុវត្តដំណើរហោះសំដែង ក្នុងទិសស្លោកថា "យើងខ្ញុំអបអរទ្វីបអាស៊ី" ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ឧសភា នាប្រទេសចំនួន ៦ គឺ Kazakhstan, Pakistan, Indonesia, Laos, Vietnam និង Myanma ។

តាមការប៉ាន់ស្មាន់ជំហានដំបូង របស់មន្រ្តីឥណ្ឌូនេស៊ី យន្តហោះនេះ អាចធ្លាក់ ឬ ក៏ត្រូវប្លន់ ។ យន្តហោះនេះ ពុំបានបញ្ជេញសញ្ញាឆ្លើយតបជាមួយស្ថានីយ៍ នៅអាកាសយានដ្ឋាន ក្រោយពេលហោះសម្តែងរួច ។
មុនពេលដាច់ទំនាក់ទំនង អ្នកបើកបរយន្តហោះ បានសំណូមពរសុំទម្លាក់រយៈកម្ពស់ហោះហើរពី ៣០០០ ម៉ែត្រមក ១,៨០០ ម៉ែត្រ វិញ នេះបើតាមការឲ្យដឹងពីស្ថានីយ៍បញ្ជារហោះហើរ ។
បន្ទាប់ពី ទទួលបានការអនុញ្ញាតិឲ្យទម្លាក់រយៈកម្ពស់ហោះ យន្តហោះចាប់ផ្តើមបត់ស្តាំ រួចបន្ថយកម្ពស់ ។ ប៉ុន្តែក្រោយមកញ វាបានបាត់ស្រមោលពីរ៉ាដា នៅរយៈកម្ពស់ជិត ១៩០០ ម៉ែត្រ នាតំបន់ភ្នំមួយ ជិតព្រលានយន្តហោះ Jarkatar ពី ១០០ ទៅ ២០០ គីឡូម៉ែត្រ ។
យន្តហោះនេះ ត្រូវបានផ្តល់ប្រេងឥន្ធនៈ សំរាប់គំរោងហោះហើរប៉ុណ្ណោះ ។
មុននោះ នៅថ្ងៃដដែលនេះដែរ យន្តហោះ SSJ-100 បានអនុវត្តការហោះហើរសម្លែង ២ លើក នៅរដ្ឋធានីឥណ្ឌនេស៊ី ហើយបើតាមក្រុមហ៊ុនផលិតនោះ ក្រុមហ៊ុន Air Indus របស់ប៉ាគីស្ថាន បនបង្ហាញបំណងទិញយន្តហោះប្រភេទនេះ ចំនួន ៨ គ្រឿង ។
តាមគំរោងបន្ទាប់ពីហោះហើរនៅឥណ្ឌូនេស៊ី យន្តហោះនឹងមកកាន់ប្រទេសឡាវ រួចទៅវៀតណាម ៕អត្ថបទខ្មែរស្ថាបនា