នៅកន្លែងវាយប្រហារមួយ
មនុស្ស២០នាក់បានត្រូវស្លាប់ហើយជាង១០០នាក់ត្រូវរបួស​កាល​ពីថ្ងៃទី២៨មិថុនា​​
ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នានា​​ដែល​មាន​ការកើន​ឡើង​ក្នុង​ខែ​​មិថុនានេះ​នៅ​អ៊ីរ៉ាក់
​ដែលកំពុងស្ថិត​ក្នុង​វិបត្តិនយោ​បាយ​​យ៉ាង​ធ្ងន់​ធ្ងរមួយ ។​ ​យោងតាម​​មន្ត្រី​ម្នាក់​​នៃក្រ
សួង​​​មហា​ផ្ទៃ​​​អ៊ីរ៉ាក់​​ថាមនុស្ស​៨​នាក់​ស្លាប់​ហើយ​៣០​នាក់ទៀត​ត្រូវ​របួស​ក្នុង​ការ​ផ្ទុះ​រថយន្តបង្កប់គ្រឿង​ផ្ទុះ​​មួយនៅ​​​ឯ
ផ្សារ​មួយ​ភាគ​ខាង​លិច​ក្រុង​បាដាដ​។

មនុស្ស​២នាក់​ស្លាប់​ហើយ​៥​នាក់​ទៀត​ត្រូវរបួស​ក្នុងការ​វាយ​ប្រហារដោយ​រថយន្ត​បង្កប់​គ្រឿងផ្ទុះ​​​មួយ​នៅ​​តាជីចម្ងាយ​​
២៥គ.ម​ ខាងជើង​ក្រុងបាដាដ។ សមាជិក​២នាក់​នៃពួក​ជីវពល​ប្រឆាំងអាល់​កៃដា​​ត្រូវ​បាញ់​ស្លាប​់ហើយ​​២​នាក់​ទៀត
​ត្រូវ​របួស​​នៅ​ឯបារ៉ាស់​​មួយ​​ក្នុងស្រុកសាម៉ារ៉ា​​ចម្ងាយ​១១០គ.ម​ ខាងជើង​ក្រុងបាដាដ ។

​នៅ​ក្រុងបាគូបា​ចម្ងាយ​៦០គ.ម​ភាគ​|សាន​​​​​ក្រុង​ បាដាដ​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​មួយ​​​បាន​ផ្ទុះ​ជិត​​កន្លែង​សក្ការ​បូជា​ មួយ​
របស់​​ពួក​ស៊ីអុីត​ បណ្តាល​ឱ្យ​មនុស្សស្លាប់​​៦​នាក់​​និងរបួស៥១នាក់។មុន​នេះ​មនុស្ស២នាក់​ស្លាប់​និង​​៤​នាក់​ត្រូវ​របួស
ក្នុង​ការ​ផ្ទុះគ្រាប់​ បែកមួយ​​គ្រាប់​ ខណៈមនុស្ស​​៣នាក់​​​ទៀត​ត្រូវរបួសដោយសារ​ការវាយ​ប្រហារ​​​គ្រាប់​បែក​​ ប្រឆាំង​រថ
យន្ត​មួយ​គ្រឿង ។​

នៅក្រុង​រ៉ាម៉ាឌី​ចម្ងាយ​១០០​គ.ម​​ ពីក្រុង​បាដាដ​​​មនុស្ស៥​នាក់​របួស​ដោយ​សារ​ការ​ផ្ទុះ​​រថ​យន្ត​មួយ​គ្រឿង​​ ចតចោល​
នៅ​ចំណត​​រថយន្ត​​នៃ​​អគារ​ក្រសួង​អនោប្រវេសន៍​ ។​ក្នុងខែ​មិថុនា​​នេះ​អំពើ​​ហិង្សា​នានា​បណ្តាល​ឱ្យ​​មនុស្សស្លាប់​​ជាង
​២០០ ​នាក់​នៅអ៊ីរ៉ាក់ ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post