
ក្រុមអ្នកតវ៉ា
រដ្ឋមន្រ្តីជប៉ុន ក្នុងទីក្រុងតូក្យូ កាលបីថ្ងៃសុក្រម្សិលមិញនេះ ក្នុងមហាបាតុកម្មដ៏ធំ
មួយ ប្រឆាំងនឹងការចាប់ផ្តើមឡើងវិញ នូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសជប៉ុន។
ក្រុមអ្នកតវ៉ា បានកាន់បដា ដែលមានសរសេរថា«ងើបឡើងប្រឆាំងនឹងការចាប់ផ្តើមឡើងវិញ«និង»យុគសម័យ
នុយក្លេអ៊ែរ បានហួសពេលទៅហើយ » ឈរតម្រង់ជួរ នៅលើមហាវិថី ព័ទ្ធជុំវិញគេហដ្ឋាន របស់លោកនាយក
រដ្ឋមន្រ្តី Yoshihiko Noda នៅកណ្តាលទីក្រុងតូក្យូ ខណៈដែលប៉ូលីសកំពុងតែ ឃ្លាំ មើល ។ នេះបើតាមសេច
ក្តីរាយការណ៍ពី អ្នកយកព័ត៌មាន AFP។
ច្រកចូលដ៏សំខាន់ទៅក្នុងគេហដ្ឋាននេះ ត្រូវបានយាមកាមព័ទ្ធដោយរថយន្ត និងបារ៉ាស់ជាច្រើន របស់ប៉ូលីស។
អ្នករៀបចំបាតុកម្ម បានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានមនុស្សជាង ១០០០០០ នាក់ បានចូលរួម
បាតុកម្មលើកនេះ គឺប្រហាក់ប្រហែលនឹងបាតុកម្មកាលពីសប្តាហ៍មុនដែរ។
នៅថ្ងៃទី១៦ ខែមិថុនា នេះ លោកនាយករដ្ឋមន្រ្តី Noda បានឲ្យភ្លើងខៀវ ក្នុងការចាប់ផ្តើមដំណើរការ ម៉ាស៊ីន រ៉េ
អាកទ័រឡើងវិញ នៅឯតំបន់ ភាគខាងលិចជប៉ុន មតិសាធារណជនមិនទុកចិត្ត ចំពោះបច្ចេកវិទ្យាដែលបណ្តាល
ឲ្យផ្ទុះរោងចក្រ Fukushima កាលពីឆ្នាំមុន។
ការធ្វើបាតុកម្មនេះ បានអំពាវនាវដោយអ្នកនិពន្ធសេរីភាពពីរនាក់គឺ Takashi Hirose និង Satoshi kamataនៅ
ក្នុងសារ អេឡិចត្រូនិចមួយ ដែលបានចែកចាយតាមTwitter និង facebook គឺជាអ្វីដែលមានលក្ខណៈដូចទៅ
នឹង សារព័ត៌មានរូបភាពតូចមួយដ៏មានប្រជាប្រិយ ដែលមានឈ្មោះ« Arab Spring »ដែលបណ្តាលឲ្យផ្ទុះរលក
នៃការតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលកំពូល ក្នុងពិភពអារ៉ាប់កាលពីឆ្នាំមុន ៕