
លោកហូ ចិនតាវ
រុញឲ្យប្រជាជននៅហុងកុង ជ្រួលច្របល់តវ៉ា ខណៈដែលលោក បានមកធ្វើទស្សន
កិច្ចនៅឯមជ្ឈមណ្ឌល ហិរញ្ញវត្ថុដ៏សំខាន់មួយ សម្រាប់ការប្រារព្វខួប១៥ឆ្នាំនៃការវិលត្រឡប់នៃទឹកដីហុងកុងនេះ
មកទីស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុង ប៉េកាំងវិញ។
លោកហូក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះក្នុងនាមជាប្រធានាធិបតីចុងក្រោយម្នាក់មុនពេលដែលការរៀប
ចំនូវប្រព័ន្ធដឹកនាំឡើងវិញ ក្នុងទីក្រុងប៉េកាំងនៅដើមឆ្នាំនេះដែលត្រូវបានគេរំពឹងថាលោកនឹងទៅចូលរួមក្នុងពិធី
សម្ពោធនៃការឡើងកាន់ តំណែងរបស់លោក Leung Chun-ying ជាអភិបាលក្រុងថ្មីនាថ្ងៃអាទិត្យនេះ។
ប៉ុន្តែខណៈពេលនោះ លោកក៏បានសច្ចាថា នឹង “ដើរទៅមុខ “ “ សម្លឹងទៅមុខ “ ក្នុងទីក្រុងហុងកុងដែលជាបទ
បញ្ជាដំបូង នៃពាណិជ្ជកម្ម ក្នុងដំណើរទស្សនកិច្ចរបស់លោកហូ ដែលមានការហែរហម ដោយក្បួនព្យុហយាត្រា
យោធាដ៏ធំនោះ ។
យ៉ាងណាមិញក៏មានក្រុមមនុស្សជាច្រើន មានផែនការនឹងធ្វើការតវ៉ា ក្នុងដំណើរទស្សនកិច្ចរបស់លោកហូបើទោះ
បីជាមានកំលាំងប៉ូលីសដាក់ចល័តដើម្បីរារាំងយ៉ាងណា ក៏ដោយ។ គេរំពឹងថា កងកំលាំងប៉ូលីសដែលដាក់ចល័ត
នាថ្ងៃអាទិត្យស្អែកនេះ នឹងរារាំងមនុស្ស រាប់ម៉ឺននាក់ ដែលស្រែកទាមទារលទ្ធិប្រជាធិបតេយ្យ និងចោទប្រកាន់ទី
ក្រុងប៉េកាំងថា បានអន្តរាគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់ក្រុងហុងកុង។
អាជ្ញាធរបានដាក់របងការពារ ដែលមានកំពស់រហូតដល់ ជាងពីរម៉ែត ព័ទ្ធជុំវិញសណ្ឋាគារផ្កាយ៥ ដែលលោកហូ
បានស្នាក់នៅ ដែលគេបានដឹងថា មានមនុស្សមួយចំនួន បានមកតវ៉ានៅមុខសណ្ឋាគារនេះ តាំងពីថ្ងៃសុក្រម្សិល
មិញម៉្លេះ។
សូមរំលឹកថា លោកហូ ធ្លាប់មកចូលរួមអបអរខួប១០ឆ្នាំនៃការកាន់កាប់ទីក្រុងហុងកុងនេះគឺនៅឆ្នាំ២០០៧ហើយ
ក៏បានជំរុញឲ្យមានការរួបរួមគ្នារវាងអ្នករស់នៅទីក្រុងហុងកុង និងអ្នករស់នៅតំបន់ជិតខាងពួកគេផងដែរ។