
លោកHajizadeh
នឹងកំទេចអ៊ីស្រាអែល “ឱ្យបាត់មុខចេញពីផែនដី” ប្រសិន បើរដ្ឋជ្វីហ្វ (Jewish) មួយនេះ នឹងធ្វើការវាយប្រហារ
មកលើខ្លួន ដែលការគំរាម កំហែងនេះ បានធ្វើឡើងនៅថ្ងៃដែលសហភាពអ៊ឺរ៉ុប បានចាប់ផ្តើមការចូលជាធរមាន
នូវបំរាមប្រេង និងទណ្ឌកម្មធ្ងន់ធ្ងរថ្មីៗជាច្រើនទៀត ទៅលើអ៊ីរ៉ង។
ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប ដែលបូករួមទាំងបំរាមលើការនាំចូល ប្រេងរបស់អ៊ីរ៉ង់ ដោយ បណ្តារដ្ឋសហភាព
អ៊ឺរ៉ុប និងវិធានការនានា ដែលធ្វើឱ្យលំបាកដល់បណ្តាប្រទេសដទៃទៀត ក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេស
អ៊ីរ៉ង់ ត្រូវបានអនុម័តកាលពីដើម ឆ្នាំ២០១២ នេះ ប៉ុន្តែដោយរក្សាទុករហូតដល់ចូលជាធរមាននៅថ្ងៃទី០១ ខែ
កក្កដា។
ទណ្ឌកម្មទាំងនោះ ត្រូវបានង្កើតឡើង ដើម្បីបំបាក់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និងបង្ខំប្រទេសនេះ ឱ្យទប់ស្កាត់ការងារ
នុយក្លេអ៊ែរ ដែលបណ្តាប្រទេសលោកខាងលិច បាននិយាយថាធ្វើឡើងក្នុងបំណងផលិតអាវុធអាតូម៊ិច។របាយ
ការណ៍ពីសារព័ត៌មាន Reuters បាន ធ្វើការបង្ហាញនៅប៉ុន្មានខែថ្មីៗនេះថា ទណ្ឌកម្មទាំងនោះមានរួចជាស្រេច
ហើយទៅលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
ប្រទេសអ៊ីស្រាអែល បាននិយាយថា ខ្លួនអាចធ្វើការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប្រ សិនបើការប្រើមធ្យោបាយ
ការទូតបរាជ័យក្នុងការបង្ខំរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ឱ្យបោះបង់គោលបំណងនុយក្លេអ៊ែររបស់ខ្លួន។ សហរដ្ឋ
អាមេរិក ក៏បាននិយាយផងដែរថា កំលាំងយោធា គឺស្ថិតនៅលើតុចរចា ជាការសំអាងចុងក្រោយ ប៉ុន្តែក្រុមមន្ត្រី
អាមេរិក បានធ្វើការជំរុញជាដដែលៗឱ្យអ៊ីស្រាអែល មានការអត់ធ្មត់ ខណៈដែលទណ្ឌកម្មថ្មីៗ ចូលជាធរមាន។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា បំរាមប្រេងរបស់សហភាពអ៊ឺរ៉ុប អាចនឹងបង្ខំរដ្ឋាភិបាលទីក្រុងតេ
ហេរ៉ង់ ឱ្យបើកផ្លូវនៅកិច្ចពិភាក្សានុយក្លេអ៊ែរជុំបន្ទាប់ ដែលគ្រោងនឹងធ្វើនៅសប្តាហ៍នេះ នៅទីក្រុងអ៊ីស្តាប៊ុល។
ការប្រកាសរយៈពេល ៣ថ្ងៃ នៃការធ្វើតេស្តកាំជ្រួចម៊ិស៊ីល នៅក្នុងសប្តាហ៍នេះ លោកឧត្តមសេនីយ៍ Amir Ali
Hajizadeh មេបញ្ជាការសន្តិសុខបដិវត្តន៍ បានមានប្រសាសន៍ថា ការធ្វើតេស្តនេះ គួរតែជាការបង្ហាញឱ្យឃើញ
នូវសារមួយ “ដែលថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ គឺអង់អាចក្នុការក្រោកឈរ ដើម្បីជាការគំរាម ហើយនឹងឆ្លើយ
តបទៅនឹងអំពើកាចសាហាវដាច់ខាត និងខ្លាំងកា្លណាមួយ ដែលអាចកើតមានឡើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឱ្យដឹងថា លោក Hajizadeh បានមានប្រសាសន៍ថា ការវាយ
ប្រហារណាមួយមកលើប្រទេសអ៊ីរ៉ង់ ដោយប្រទេសអ៊ីស្រាអែល នឹងត្រូវបានឆ្លើយតមវិញយ៉ាងអង់អាច“ប្រសិន
ពួកគេធ្វើសកម្មភាពណាមួយ នោះពួកគេនឹងទទួលបានការសុំទោសមួយពីពួកយើង ដើម្បីកំទេចពួកគេឱ្យបាត់
មុខចេញពីផែនដី។
លោក Hajizadeh បានបន្តថា ការធ្វើតេស្តកាំជ្រួចម៊ិស៊ីលទាំងនោះ នឹងជាគោលដៅពីសំណាក់នៃមូលដ្ឋានទ័ព
អាកាសនៅក្នុងតំបន់ ដោយបន្ថែមថា វាមានលទ្ធភាពក្នុងការវាយប្រហារមូលដ្ឋាននានារបស់សហរដ្ឋអាមេរិក
នៅឈូងសមុទ្រ Gulf ការពារប្រទេសអ៊ីរ៉ង់ ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ីស្រាអែល។
លោកបានប្រាប់ IRNA ថា “មូលដ្ឋាននានារបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ គឺស្ថិតក្នុងរយៈចំងាយនៃកាំជ្រួច
ម៊ិស៊ីល និងអាវុធនានារបស់ពួកយើង ដូច្នេះហើយពួកគេប្រាកដណាស់ មិនអាចធ្វើការសហការជាមួយប្រទេស
អ៊ីស្រាអែល បាន ទេ។Everyday