ថ្ងៃទី​ 14 ខែមិថុនា ឆ្នាំ2012, ម៉ោង 11:29 PM ប្រែសម្រួលៈ ម៉ាណេត
1

ប៉ាឡេស្ទីន (BBC): សារធាតុ​ជី និង​សំ​រា​ម​រា​យ​​ប៉ា​យ​ រួ​ម​ទាំ​ង​​ក​​ង្វះ​អ​នា​ម័​យ​​រ​ប​ស់​​​ប្រ​ជា​ជ​ន​ ​នៅ​តំ​បន់កាហ្សា​ ​បាន​ធ្វើឲ្យ​ប្រ​ភ​ព​ទឹ​ក​ នៅតំបន់​នេះ​បាន​ផ្តល់​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន ។
អ​ង្គ​កា​រ​សប្បុ​រស​ធ​ម៌​ជួយសង្គ្រោះកុមារ (Save the Children) និង​ភ្នា​ក់​ងារ​ជំ​នួ​យ​ផ្នែក​វេ​ជ្ជ​សា​ស្ត្រ​រ​​បស់​​ប្រទេស​ប៉ាឡេស្ទីន បាន​និ​យា​យថា​ កុ​មា​រ​ជា​ច្រើន​នា​ក់ ត្រូវ​បា​ន​ទ​ទួ​ល​ការព្យា​បា​ល​ដោ​យ​សារ​ជំងឺរាគ​​រូស​ ​​​ក្នុ​ង​រយៈពេល៥ ឆ្នាំកន្លងមកនេះ។
នៅក្នុ​ង​រ​បាយ​កា​រ​ណ៍៍​បានឱ្យដឹងផងដែរថា បា​ក់​តេ​រី​ក​ម្រិ​តខ្ព​​​ស់​ ដូ​ច​ជា ​មាននៅក្នុងលាមក និង​ជី រួ​ម​ទាំង​ក​ង្វ​ក់​ផ្សេ​ង​ទៀ​ត ​ត្រូ​វ​បា​ន​រ​កឃើ​ញ​នៅ​ក្នុ​ងទឹ​ក​ ដែ​ល​ប្រើ​ប្រា​ស់ជា​ប្រ​ចាំថ្ងៃ របស់​ប្រជាជន ជាពិសេសគឺកុមារ ដែលឧស្សាហ៍កើតមានជំងឺរាគរូសជាញឹកញាប់ ចាប់តាំងពី​ប្រទេស​អ៊ីស្រាអែល ​បិ​​ទ​រ​​នាំ​ង​ខ​ណ្ឌទឹ​ក​ដី​ ​ដើ​ម្បីកា​រ​ពា​រ​រ​បស់របរកខ្វក់ ដែលអាចចូលតាមទឹកផងដែរ ដែលនេះសម្រាលនូវបន្ទុកផ្នែកអនាម័យច្រើនយ៉ាង ​ក្នុ​ង​រ​យៈ​ពេ​លប៉ុ​ន្មា​ន​ខែ​មកនេះ។
ទោះបីជាយ៉ាងនេះក្តី ក្រុមភាគីបរិស្ថាននិយម បាននិយាយថា បញ្ហាចំបងទៅលើសុខុមាលភាពរបស់កុមារ ក្នុងតំបន់កាហ្សា អាចធូរស្រាលបាន​ បើប្រទេសអ៊ីស្រាអែល ត្រូ​​វ​លើក​រ​នាំ​ង​ព្រំ​ដែន​នេះ​ចេ​ញ ​ដើម្បីផ្តល់ភាព​ងាយ​ស្រួល​​ដល់ប្រជាជនទាំងការនាំចេញ និងនាំចូលទំនិញ ក្នុងតំបន់៕
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post