ថ្ងៃទី​ 14 ខែមិថុនា ឆ្នាំ2012, ម៉ោង 11:13 PM ប្រែសម្រួលៈ ម៉ាណែត
1

កេនយ៉ា (BBC):  បុរសម្នាក់ ដែល​ជាប់​សង្ស័យ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​ផ្សារ​ទំនើប​មួយ​ កណ្តាល​រដ្ឋធានី​ណៃរ៉ូប៊ី (Nairobi) ក្នុង​ប្រទេស​កេនយ៉ា ​កា​លពី​​ខែ​មុន ​ត្រូវ​បា​ន​ចាប់​ខ្លួន​នៅ​ក្នុងប្រទេសជិតខាងតង់ហ្សានី។
ប៉ូ​លិសកេនយ៉ា បាននិយាយថា លោកអេមរ៉ា អឺរដូហ្គែន (Emrah Erdogan) អាយុ ​២៤ឆ្នាំ​គឺមានសញ្ញាតិអាល្លឺម៉ង់ ដើមកំណើត​​ទួ​រគី​ ត្រូវបា​ន​ចោ​ទ​​ប្រ​កាន់ថា លោកបានឆ្លង​កាត់​ចូល​​ក្នុងទឹកដីកេនយ៉ា កាលពីខែឧសភា តាមច្រកព្រំដែនសូម៉ាលី និង​បា​នចូលរួមកា​រ​វា​យប្រ​ហា​រ​​ជាមួ​យ​នឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាម អាល់ សាបាប់ ។
ក្រុមអាជ្ញាធរកេនយ៉ា បាននិយាយថា ម​នុស្សប្រមាណជាង៣០ នាក់ ត្រូវបានរងរបួស​ក្នុង​ហេតុ​ការណ៍បំផ្ទុះគ្រាប់បែក។

ក្រុ​ម​សក​ម្ម​ប្រយុ​ទ្ធអាល់សាបាប់ ក៏បានធ្វើការគំរាមកំហែងវាយប្រហារសងសឹកវិញ បន្ទាប់​ពី​ប្រទេសកេនយ៉ា ​បា​ន​ប​ញ្ជួ​ន​កង​ទ័​ព​រ​បស់​ពួ​ក​គេ​ ​ចូ​ល​ក្នុ​ងទឹ​ក​ដី​សូ​ម៉ា​លីកា​លពីឆ្នាំ​ទៅមិញ។
ជា​មួ​យ​គ្នា​នេះដែ​រ​ ប៉ូលិសតង់ហ្សានី បានអះអាងថា ជន​សង្ស័យ​អឺរដូហ្គេន​ ត្រូវបាន​ចាប់​ខ្លួន រួមជាមួយមនុស្ស៤នាក់ ផ្សេងទៀត ដែល​ម​ន្ត្រី​ប៉ូ​លិស​កេ​ន​យ៉ា​ ​បា​ន​​ធ្វើការ​តា​ម​ស៊ើ​ប​អ​ង្កេ​ត ចាប់តាំងពីមានការវាយប្រហារនោះមក។
បន្ថែមពីលើនេះ ភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ឱ្យដឹងថា លោកអឺរដូហ្គេន ជា​ស​មា​ជិ​ក​ម​ក​ពី​ក្រុម​ស​ក​ម្ម​ប្រ​យុ​​ទ្ធ​ ​សា​ឡា​ហ៊ូ​ដ​ឌី​ន ​អា​ល់​ខឺរ​ឌី​ (S​a​l​a​h​ud​d​i​n​ ​a​l​ ​K​u​r​d​i)​ ត្រូវបានគេជឿថា បានធ្វើដំណើរចូលក្នុងទីក្រុងវ៉ាហ្ស៊ីរីស្ថាន នាភា​ព​ពា​យ័ព្យប្រ​ទេ​ស​ប៉ា​​គី​ស្ថាន​ ​កា​ល​ពីដើ​ម​ឆ្នាំ​២​០១​​០​ ដែ​ល​ជា​ទី​ក​ន្លែ​ង​មួ​យ ​ដែល​លោ​ក​បា​ន​ចូ​ល​រួ​មជា​ស​មា​ជិ​ក​ក្នុ​ងក្រុ​ម​វា​យ​ប្រ​ហារ​​មួ​យ​នោះ ​ ​មុ​ន​ពេ​ល​ធ្វើ​ដំ​ណើរ​ចូ​ល​ទៅ​ក្នុ​ង​ប្រ​ទេ​ស​សូ​ម៉ា​លី​ ​កាលពីឆ្នាំទៅមិញ៕អង្គរធំ
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post