ថ្ងៃទី​ 14 ខែមិថុនា ឆ្នាំ2012, ម៉ោង 10:51 PM ប្រែសម្រួលៈ ឃ្លោក ចន្នី
1

ភូ​មា​ (BB​C​)​ ៖​ ប្រធាន​គណបក្ស​គាំទ្រ​​លិទ្ធិ​​ប្រជា​ធិប​តេយ្យ​ភូមា លោក​​ស្រី​អង់សាន ស៊ូជី បានចាប់​ផ្តើម​​ធ្វើ​ទស្សនកិច្ច​​នៅ​តំបន់អឺរ៉ុប ដោយ​​​ចា​ប់ផ្តើ​មពី​ប្រ​ទេ​ស​ស្វី​ស​ ដើ​ម្បី​ថ្លែងទៅកាន់អង្គការ​សហ​ប្រជា​ជាតិ លើយុទ្ធនាការ​ប្រឆាំង​ពលកម្ម​​​លើ​កុមារ និង​​ទា​ស​ភាព​​នៅ​​ប្រ​ទេ​​ស​ភូ​មា​​។​
​ប្រ​ភពព័តមានបានរាយការណ៍ថា លោកស្រី នឹងចំណាយពេល​ប្រហែល​​២​សប្តាហ៍ ដើម្បីទស្សនកិច្ច​នៅតំបន់អឺរ៉ុប ក្នុងនោះមាន ​អ​ង់​គ្លេស​ ​ស្វី​ស​ ​អៀ​រឡ​ង់​ដ៍ ​បារាំ​ង​ ​និង​ន័​រ​​វ៉េយ៍។ ហើយនេះជាការបំពេញ​ទស្សន​កិច្ចនៅអឺរ៉ុបជាលើកទី២ ក្នុងរយៈពេល២៤ ឆ្នាំកន្លងមកនេះ ក្រោយពីលោកស្រីបានបំពេញទស្សនកិច្ចលើកដំបូង នៅឆ្នាំ១៩៨៨ ដោយសារតែស្ថានការណ៍​នយោបាយ​​​ក្នុងប្រទេស ប្រែប្រួល។
លោ​ក​ស្រី​អ​ង់សា​ន​ ​ស៊ូ​ជី​ ​បាន​ថ្លែងឱ្យដឹងប្រាប់អ្នកយកព័ត៌មាន មុនពេលដែលលោកស្រីចេញពីប្រទេសថា “ខ្ញុំរំពឹងថា ដំ​ណើរ​ទ​ស្ស​នកិ​ច្ច​នៅ​តំប​ន់​អឺ​រ៉ុ​ប​លើក​នេះ​ ​នឹ​ង​ធ្វើឱ្យ​អឺ​រ៉ុ​ប​ឃើ​ញ​ថា ប្រទេសនីមួយៗខុសគ្នា ហើយ​ខ្ញុំ​នឹ​ង​ព្យាយា​ម​បំ​ពេ​ញ​កា​រ​ងា​រ​ឱ្យ​បានប្រ​សើរ​បំ​ផុត​ ស​ម្រា​ប់​ប្រ​ជា​ជ​ន​”។​

គួ​រ​បញ្ជាក់​ថា​ លោកស្រីគឺជាអតីតជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ និងរងការឃុំខ្លួននៅក្នុងខ្លះ ក្នុង​នាម​ជា​អ្ន​កទោ​សន​យោ​បា​យ​អ​ស់​កាល​ជិ​ត​២០ ឆ្នាំ ប៉ុន្តែ​លោក​ស្រីត្រូវបានគេដោះលែងនៅចុងឆ្នាំ២០១០ ដើម្បីប្រឡូកក្នុងឆាកនយោបាយម្តងទៀត និង​បា​ន​ឈ្នះ​អា​សនៈ​ជា​ច្រើន ​នៅ​ក្នុ​ង​​សភា​របស់ភូមា តាមរយៈការបោះឆ្នោត ខែមេសា កន្លងមក ដែល​នេះ​គឺ​ជា​សញ្ញា​មួ​យ​នៃ​រ​ដ្ឋា​ភិ​បា​ល​ភូមា​ ​ដែ​ល​បា​​នផ្លា​ស់​ប្តូ​រ​កែទម្រង់នយោបាយ ដែលគ្រប់គ្រងដោយយោធាអស់កាលជាយូរមកហើយនោះ៕
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post