ថ្ងៃទី​ 23 ខែមិថុនា ឆ្នាំ2012, ម៉ោង 04:15 PM ប្រែសម្រួលៈ ម៉ាណែត

ឥណ្ឌូនេស៊ី (BBC, AFP): យានិក ៧នាក់ កុមារ២ នាក់ និង​មនុស្ស​ចាស់​ម្នាក់ បាន​ស្លាប់ ពេល​ដែល​យន្ត​ហោះ​ របស់​កង​ទ័ព​ជើង​អាកាស​ប្រទេស​ឥណ្ឌូនេស៊ី​មួយ​គ្រឿង បាន​ធ្លាក់​កម្ទេច​ផ្ទះ​មួយខ្នង ស្ថិត​នៅ​ភាគ​ខាង​កើត​រដ្ឋ​ធានី​ហ្សាការតា ប្រទេស​ឥណ្ឌូ​នេស៊ី។
តាមរូបភាពក្នុងកញ្ចក់ទូរទស្សន៍ បានបង្ហាញឱ្យឃើញនូវផ្សែងយន្តហោះFokker 27 ឆាបឆេះយ៉ាងខ្មួលខ្មាញ់ ខណៈដែល ផ្ទះជាច្រើនខ្នងទៀត ក៏បានឆាបឆេះផងដែរ។
លោកវរសេនីយ៍ឯក អាគុង សានសុងកូ ចាទី(Agung Sasongko Jati) អ្នកនាំពាក្យ​កងទ័ពអាកាស បានប្រាប់អ្នកសារព័ត៌មានថា “យានិក៧ នាក់ នៅលើយន្តហោះ រួមទាំង​អ្នកនៅដី ៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងពេលជួបឧបទ្ទវហេតុនោះ។ យន្តហោះ ត្រូវបែកជា២កំណាត់ “។
អ្នកដែលស្លាប់នៅដី ទាំង៣នាក់ មាន២នាក់ ជាបងប្អូនជីដូនមួយ អាយុ ២ឆ្នាំ និង៦ឆ្នាំ និងម្នាក់តៀត ជាស្ត្រីវ័យចំណាស់ ។ ទោះជាយ៉ាងណា នៅមិនទាន់មានរបាយការណ៍​បន្ថែមពីជនរងគ្រោះដទៃទៀតទេ។
គួរបញ្ជាក់ថា កាលពីខែឧសភា យន្តហោះខ្នាតធំរបស់រុស្សីមួយគ្រឿង បានធ្លាក់លើកំពូលភ្នំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឱ្យមនុស្ស៤៥ នាក់ នៅលើយន្តហោះ​ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម៕Agkor thom

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post