ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៣ ខែមិថុនា បានឲ្យដឹងថា សមយុទ្ធបាញ់គ្រាប់ពិតធំបំផុត ក្នុងប្រវត្តិសាស្រ្តរវាងប្រទេសនេះ ជាមួយអាមេរិក គឺសំដៅធ្វើការព្រមានបង្កជម្លោះរបស់ក្រុងព្យុយ៉ាង។

យន្តហោះប្រយុទ្ធ KF-16 របស់យោធាកូរ៉េខាងត្បូង។
ក្នុងសកម្មភាពយោធាខាងលើនេះ មានវត្តមានរបស់ពលទាហាន ២០០០ នាក់ រថគ្រោះ ឧទ្ធម្ភាគចក្រប្រយុទ្ធ Apace, F-15K, KF-16 និងយោធភ័ណ្ឌទំនើបដទៃទៀត។
តាម AP មន្រ្តីកូរ៉េខាងត្បូងប្រកាសថា នេះជាកាយវិការ ដើម្បីទប់ស្កាត់ការវាយលុកយោធា ពីសំណាក់ក្រុងព្យុងយ៉ាង ហើយក៏សំដៅប្រារព្ធខួបអនុស្សាវរីយ៍ ៦២ ឆ្នាំ ថ្ងៃផ្ទុះឡើងសង្រ្គាមកូរ៉េ។
ជាការឆ្លើយតប រដ្ឋការ Kim Jong-un បានហៅការធ្វើសមយុទ្ធនេះថា ជាសកម្មភាពញុះញង់ ខ្វះការប្រុងប្រយ័ត្ន ព្រមទាំងអំពាវនាវ ឲ្យកងទ័ព និងប្រជាជន ត្រៀមបំរុងធ្វើសង្គ្រាម។
ភាពតានតឹងនៃឧបទ្វីបនេះ បានកើនឡើង ក្រោយការបាញ់កាំជ្រួច កាលពីខែមេសារបស់ក្រុងព្យុងយ៉ាង ហើយកូរ៉េ បានប្រមាថមើលងាយមេដឹកនាំវ័យក្មេងខាងជើងក៏ធ្លាប់បានស្រែកពីការវាយលុកលើកូរ៉េខាងត្បូង ជុំវិញរឿងសារព័ត៌មានក្រុងសេអ៊ូល បានប្រមាថមើលងាយ មេដឹកនាំវ័យក្មេង Kim Jon-un ។

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post