- Wednesday, 27 June 2012 04:55

វ៉ាក់សាំងបង្ការគ្រឿងញៀន ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃ Weill Cornell Medical College (New York) រកឃើញ នាពេលថ្មីៗនេះ។ ពួកគេ ជាក្រុមស្រាវជ្រាវដំបូងបង្អស់ ដែលបានសាកល្បងពិសោធន៍វិធីព្យាបាល ថ្មី ប្រឆាំង នឹងការញៀនគ្រឿងញៀន។
Ronald Crystal អ្នកដឹកនាំក្រុមស្រាវជ្រាវនេះ បានឲ្យដឹងថា “”ការប្រើប្រាស់គ្រឿងញៀន គឺជាអបាយមុខ ក្នុងសង្គម ហើយពិបាក នឹងទប់ទល់។ ប្រសិនជាយើងអាចបង្កើតបានជោគជ័យនូវ វ៉ាកសាំងបង្ការគ្រឿងញៀន នោះសង្គមួយ ប្រាកដ នឹងមានសកម្មយ៉ាងខ្លាំង។ ក្រុមអ្នកវិទ្យាសាស្ត្រ បានសាកល្បងពិសោធន៍ទៅលើសត្វកណ្តុរ និងសត្វស្វា ហើយលទ្ធផល ពួកគេទទួលបានជោគជ័យទៅលើការពិសោធន៍នេះ។
ប្រភេទវ៉ាកសាំងទីពីរ គេប្រើវិធីសាស្រ្តព្យាបាលដោយ Gene ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានចាក់ថ្នាំវីរ៉ុសមួយប្រភេទ ចូលទៅក្នុងកោសិកាថ្លើមរបស់សត្វកណ្តុរ។ នៅពេលនោះ បណ្តាកោសិកាចាប់ផ្តើមផលិតចេញនូវអង្គបដិបក្ខ (សារធាតុ ដែលប្រឆាំង នឹងមេរោគ) ធ្វើឲ្យប្រតិកម្មត្រឡប់មកប្រឆាំង នឹង Cocaine ។
ការសិក្សានេះ ត្រូវបានប្រកាសឡើង កាលពីថ្ងៃទី ១៨ ខែមិថុនា នៅលើទស្សនាវដ្តី Humane Gene Therapy ។ ជាលទ្ធផលបង្ហាញឲ្យឃើញថា ប្រសិទ្ធិភាពរបស់ថ្នាំវ៉ាក់សាំងនេះ មានរយះពេលយ៉ាងតិច ១៧ សប្តាហ៍។
ក្នុងវិធីសាស្រ្តព្យាបាលទាំងពីរខាងលើ រាល់អង្គបដិបក្ខ (សារធាតុ ដែលប្រឆាំង នឹងមេរោគ) បង្កើតចេញមក ដោយប្រភេទវ៉ាក់សាំងទាំងពីរនោះ ធ្វើឲ្យប្រសិទ្ធិភាពរបស់វា គ្រប់គ្រាន់អាចរកឃើញថ្នាំញៀន ដែលបានជ្រួតជ្រាប ចូលក្នុងប្រព័ន្ធខ្លួន និងលឿនបំផុត។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រ បានសម្តែងការព្រួយបារម្ភ ចំពោះក្រុមមនុស្ស ដែលញៀនថ្នាំ ពួកគេ នឹងទិញថ្នាំវ៉ាកសាំងក្នុងចំនួនច្រើនលើសលប់ ដើម្បីកំចាត់ជាតិគ្រឿងញៀន ឲ្យឆាប់អស់ពីខ្លួនប្រាណ ជាហេតុធ្វើ ឲ្យវ៉ាក់សាំងបាត់បង់នូវប្រសិទ្ធិភាពវិញ។
បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវកំពុងបន្តពិនិត្យជាតិពុលរបស់វ៉ាក់សាំង ដែលពិសោធន៍ទៅលើសត្វ មុន នឹងយកវ៉ាកសាំង ទាំងនោះ ទៅពិសោធន៍លើមនុស្សវិញ។ Crystal បានឲ្យដឹងថា ក្រុមស្រាវជ្រាវរបស់លោករំពឹងថា នឹងយកវ៉ាក់សាំង សាកល្បងពិសោធន៍ទៅលើមនុស្ស នាដើមឆ្នាំខាងមុខនេះ។
Thomas Kosten អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យវេជ្ជសាស្រ្ត Baylor ។ លោកមិនបាន ចូលរួមក្នុងការស្រាវជ្រាវនេះទេ ប៉ុន្តែលោកបានមានប្រាសាសន៍ប្រាប់ Live Science ថា ទោះជាមិនមានសង្ឃឹមច្រើន ក្នុងការសាកល្បងពិសោធន៍ទៅលើមនុស្សក្តី ប៉ុន្តែលោករំពឹងថា Crystal នឹងទទួលបានជោគជ័យ។