៧នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះ នៅស្ថានីយ៍ទូរទស្សន៍ស៊ីរី
ថ្ងៃទី 29 ខែមិថុនា ឆ្នាំ2012, ម៉ោង 10:52 AM ប្រែសម្រួល : ឃ្លោក ចន្នី

ប្រភពព័ត៌មានបានបន្តឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៧ នាក់នោះ រួមមានអ្នកយកព័ត៌មាន និងកងកម្លាំងសន្តិសុខរបស់ស្ថានីយទូរទស្សន៍។
លោកអូមរ៉ាន់ អាល់ហ្សូប៊ី (Omran al-Zoebi) រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី បានចុះពិនិត្យកន្លែងកើតហេតុ បានឱ្យដឹងថា “ឃាតករសម្លាប់ពួកគេ ដោយឈាមត្រជាក់បំផុត”។
ក្រោយការវាយប្រហារនេះ ទូរទស្សន៍ស៊ីរី បានផ្អាកនៅកម្មវិធីប្រចាំថ្ងៃធម្មតា ដោយងាកមកបានថតផ្តិតយករូបភាព នៃហេតុការណ៍នេះទាំងមូល និឱ្យប្រជាជនបានឃើញផ្ទាល់ភ្នែក។ ម៉្យាងទៀត វាកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពេលដែលលោកប្រធានាធិបតីស៊ីរី ប្រកាសថា ប្រទេសជាតិកំពុងតែធ្លាក់ចូលទៅក្នុងសង្គ្រាម”។
ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បានរាយការណ៍ពីអំពើហិង្សា ដែលផ្ទុះឡើងជាបន្តបន្ទាប់ នៅបញតាក្រុង នៅភាគខាងកើត និងជើង ។
លោកកូហ្វីអាណាន់ បានប្រកាសថា លោកនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ ក្រោមការចូលរួមពីសមាជិកអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខទាំង៥ របស់អង្គការសហប្រជាជាតិ និងប្រទេសមួយចំនួនទៀត ដូចជា ទួរគី អ៊ីរ៉ាក់ គុយវេត និងកាតារ ជាដើម។
លោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងបរទេសអាមេរិក បាននិយាយថា “យើងរំពឹងថា ការប្រជុំនេះ គឺជាក្តីសង្ឃឹមមួយដែលនឹងផ្លាស់ប្តូរស្ថានការណ៍ នៅប្រទេសស៊ីរី ឱ្យកាន់តែប្រសើរឡើង តាមរយៈការបញ្ឈប់អំពើហឹង្សា”៕Agkor thom