ដោយ ៖ ម៉ែវ សាធី ថ្ងៃទី 29 មិថុនា 2012ម៉ោង 14:18:01
សារព័ត៌មានAFP បានផ្សព្វផ្សាយថា អាមេរិកបានលើកលែងការផាកពិន័យ ដាក់ទណ្ឌកម្មដល់ចិន និងសិង្ហបុរីដោយ សារតែប្រទេសនេះបានកាត់បន្ថយការ ទិញប្រេងពីអ៊ីរ៉ង់ មុនពេលដែលច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកអនុម័តចូល ជាធរមានទៅលើប្រព័ន្ធសេដ្ឋកិច្ចប្រទេស ដែលនៅតែបន្ដទិញប្រេងពីអ៊ីរ៉ង់នោះ ។ តាមសារព័ត៌មាន Wall Street Journal បានផ្សាយថា ប្រសិនបើ អាមេរិកចង់ដាក់ទណ្ឌកម្មដល់ចិន អាច នឹងមានឧបសគ្គដល់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសដែលជាដៃគូដ៏សំខាន់ដូច ជាចិន ។ ក្នុងពេលនេះអាមេរិកកំពុងតែ ព្យាយាមបញ្ចុះបញ្ចូលចិនដើរតួនាទី សំខាន់ជាងនេះទៅទៀតក្នុងលក្ខណៈស្ថាប នាដល់តំបន់ដែលមានវិវាទ ដូចជាស៊ីរី និងកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ និងកូរ៉េ ខាងជើង ។
សារព័ត៌មានAFP នៅថ្ងៃទី២៩ ខែ មិថុនា បានផ្សព្វផ្សាយថា រដ្ឋមន្ដ្រីការបរ ទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីន តុនបានបញ្ជាក់ថា ចិន និងសិង្ហបុរីបាន កាត់បន្ថយការទិញប្រេងឆៅពីអ៊ីរ៉ង់ជា ច្រើន ហើយអាមេរិកលើកលែងការដាក់ ទណ្ឌកម្មដល់បណ្ដាប្រទេសដែលជាសម្ពន្ធ មិត្ដរបស់សហភាពអឺរ៉ុប ដូចជាជប៉ុន ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង ស្រីលង្ការ តៃវ៉ាន់ ទួរគី និងអាហ្វ្រិកខាងត្បូង ។ ចាប់ តាំងពីថ្ងៃទី២៨ ខែមិថុនា ច្បាប់ដាក់ទណ្ឌ កម្មដឹកជញ្ជូនរបស់អាមេរិកបានអនុម័ត ទៅលើបណ្ដាធនាគារ និងអង្គការហិរញ្ញ វត្ថុនានាដែលមានទំនាក់ទំនងជាមួយ ធនាការជាតិអ៊ីរ៉ង់ ។ ការដាក់ទណ្ឌកម្ម នោះក្នុងគោលដៅបង្កើនសម្ពាធទៅលើ គោលដៅបរមាណូរបស់អ៊ីរ៉ង់ ។
លោកស្រីហ៊ីលឡារី គ្លីនតុនបញ្ជាក់ ទៀតថា ដោយសារតែខ្លាចរងការដាក់ ទណ្ឌកម្មទាំងនោះ ប្រទេសជាច្រើនបាន កាត់បន្ថយការទិញប្រេងឆៅពីអ៊ីរ៉ង់ ហើយ តាមការប៉ាន់ប្រមាណ អ៊ីរ៉ង់នឹងត្រូវខាត បង់ទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លារ ក្នុងត្រីមាសនីមួយៗ ។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះ ដែរ អ៊ីរ៉ង់បានព្រមានដល់លោកខាងលិចពី លទ្ធផលនៃការដាក់ទណ្ឌកម្មទាំងនោះ ។ ប្រធានគណៈប្រតិភូពិភាក្សាបរមាណូ អ៊ីរ៉ង់ លោក Saeed Jalili បានផ្ញើលិខិត ទៅកាន់សហគមន៍អឺរ៉ុបដោយព្រមានថា បណ្ដាច្បាប់ដាក់ទណ្ឌកម្មថ្មីនេះ នឹងជំរុញ ឱ្យមានលទ្ធផលអាក្រក់ស្ដីពីកិច្ចពិភាក្សា ជុំវិញកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ ។ កាល ពីថ្ងៃទី២៥ ខែមិថុនា សហគមន៍អឺរ៉ុបបាន សម្រេចអនុម័យច្បាប់ដឹកជញ្ជូនប្រេងកាតដែលមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី១ខែកក្កដា ខាងមុខ ៕