ដោយ​ ម៉ែ​វ​ សា​ធី​ ថ្ងៃទី 29 មិថុនា 2012ម៉ោង 13:09:44
​យានអវកាស​របស់​ ប្រទេស​ចិន​ដែល​ បាន​ហោះហើរ​ទៅ​កាន់​ពិភព​ផ្កាយ​កាល​ ពី​២​សបា្ដហ៍​កន្លង​មក​នោះ​ ឥឡូវនេះ​បាន​ វិល​ត្រឡប់​មក​កាន់​ភព​ផែនដី​ប្រកប​ ដោយ​សុវត្ថិភាព​វិញ​ហើយ​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​២៨​ ខែមិថុនា​ ។​
​ប្រទេស​ចិន​បាន​បង្ហោះ​យាន​អាវ​កាស​ Shenzhow​ 9​ ដែល​មាន​អាកាសយានិក​ ស្ដ្រី​លើក​ដំបូង​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​ ទៅ​កាន់​ពិភព​ផ្កាយ​ក្នុង​គោលបំណង​ សាកល្បង​ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ ស្ថាបនា​ស្ថានីយ​យានអវកាស​របស់​ខ្លួន​ ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ផង​ដែរ​ ។​
​បន្ទាប់​ពី​ហោះហើរ​នៅ​លំហ​ អាកាស​ អស់​រយៈពេល​ជិត​២​សបា្ដហ៍​កន្លង​មក​ នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែ​ មិថុនា​ យានអវកាស​Shenzhou​ 9​របស់​ ចិន​មួយ​នេះ​បាន​ចុះ​ចត​នៅ​ទិស​ពាយព្យ​ នៃ​ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព​ ។​
​ក្រោយ​ពី​ចាក​ចេញពី​យានអវកាស​ អាកាសយានិក​ទាំង​៣​រូប​ឈ្មោះ​ ជី​ង​ ហា​យ​ប៉េង​,​ លីវ​ វ៉ាង​ និង​នាង​លីវ​ យ៉ាំ​ង​  បាន​សម្ដែង​ទឹកមុខ​សប្បាយ​រីករាយ​ជាទី​ បំផុត​ ខណៈ​ដែល​បេសកកម្ម​របស់​ពួក​ គេ​ទទួល​បាន​ជោគជ័យ​។​ ពួក​គេ​បាន​ថ្លែង​  ប្រាប់​ប្រភព​ព័ត៌មាន​ស៊ី​ន​ហួរ​ថា​ “​ពួក​ យើង​បាន​វិល​ត្រឡប់​មក​វិញ​​ហើយ​ពួក​យើង​មាន​អារម្មណ៍​ប្រសើរ​ខ្លាំង​ណាស់​” ៕នគរវត្ត

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post