ថ្ងៃទី 10 ខែសីហា ឆ្នាំ2012, ម៉ោង 02:07 PM ប្រែសម្រួលដោយ ម៉ាណែត
ស៊ីរី (BBC) : ប្រភពព័ត៌មានមួយបានឱ្យដឹងថា កងទ័ពរបស់ស៊ីរី បានធ្វើការវាយប្រហារដណ្តើមកានកាប់ភូមិ ថេលរ៉ាហ្វាត (Tek Ratat) បានពីក្រុមប្រឆាំងមកវិញ តាមរយៈការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក។ក្រុមទាហានបានកម្ចាត់រាល់ក្រុមប្រឆាំងទាំងអស់ មិនឱ្យមានវត្តមាននៅក្នុងភូមិនេះទៀតនោះឡើយ”។
ប៉ុន្តែទោះបីជាក្រុមប្រឆាំងត្រូវបានគេកម្ចាត់ចេញពីភូមិនេះ ក៏ដោយ ប៉ុន្តែ ពួកគេកំពុងតែកាន់កាប់តំបន់មួយចំនួនទៀត រួមទាំងភាគខាងកើតទីក្រុង ដែលក្រុមសកម្មជនបានអះអាងវាកំពុងតែរងការវាយប្រហារដោយ គ្រាប់បែកយ៉ាងខ្លាំងផងដែរ។
ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ចេញមតិ ក្នុងពេលបើកកិច្ចប្រជុំ២៩ ប្រទេស ថា “រវាងភាគីទាំង២ (រដ្ឋាភិបាល និងក្រុមប្រឆាំង) គួរតែស្វែងរកដំណោះស្រាយមួយ។ ពួកយើងជឿជាក់ថា វិបត្តិក្នុងប្រទេសស៊ីរី និងដោះស្រាយបានដរាបណា យល់ព្រមលើដំណោះស្រាយមួយរៀងៗខ្លួន”៕Agkor thom