- Tuesday, 07 August 2012 16:38

ក្រុងសេអ៊ូលៈ ប្រព័ន្ធ ព័ត៌មានរដ្ឋរបស់កូរ៉េខាង ជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញត្រួតពិនិត្យកងឯកភាពយោធាមួយ ខណៈកូរ៉េខាងត្បូង កំពុងរៀបចំការធ្វើសមយុទ្ធ យោធារួមប្រចាំឆ្នាំរបស់ខ្លួនជា-មួយអាមេរិក ដែលកូរ៉េខាងជើងនិយាយថា ដើម្បីឈ្លានពានខ្លួន។
ទីផ្នាក់ សារព័ត៌មានមជ្ឈិមកូរ៉េ(KCNA) បាននិយាយនៅក្នុងប្រព័ន្ធបញ្ជូនសារជាភាសាអង់គ្លេសនេះថា៖ «មេបញ្ជាការកំពូលរបស់កងទ័ពប្រជាជនកូរ៉េ លោកគីម ជុងអ៊ុនបានអញ្ជើញត្រួតពិនិត្យ កងឯកភាពរងក្រោមកងឯកភាព 552 នៃកងទ័ពប្រជាជនកូរ៉េ»។
ទស្សនកិច្ចត្រួតពិនិត្យថ្មីបំផុត ដែលបានកើតឡើងពីរបន្ទាប់ពីអធិការកិច្ចយោធាដូចគ្នានេះរបស់ លោកគីមកាលពីខែឧសភា ទំនង ជាត្រូវធ្វើឡើងជាការឆ្លើយតមទៅ នឹងសមយុទ្ធគាំពារសេរីភាពអ៊ូល ជី របស់ទាហានកូរ៉េខាងជើង-អា មេរិក ដែលគេគ្រោងធ្វើពីថ្ងៃទី២០ -៣១ សីហា។
កូរ៉េខាងជើង ប្រឆាំងនឹងសមយុទ្ធរួមទាំងនេះជាយូរមកហើយ ដោយអះអាងថា សមយុទ្ធទាំងនេះវាស្មើនឹងការហ្វឹកហ្វឺនសម្រាប់ការឈ្លានពានរដ្ឋ កុម្មុយនិស្តនេះ។ កាលពីថ្ងៃចន្ទពួកគេបានវាយប្រហារអាមេរិកនិងកូរ៉េខាងត្បូង ជុំវិញសមយុទ្ធនេះ ដែលគេនិយាយ ថាជាការហាត់សមដើម្បីសង្គ្រាមយ៉ាងពេញបន្ទុក ដែលអាចបញ្ឆេះជម្លោះនៅលើឧបទ្វីបកូរ៉េ ៕ អ៊ឹម សុនាថ (ភ្នំពេញប៉ុស្តិ៍)