- Tuesday, 07 August 2012 09:18
នៅថ្ងៃនេះ ពលរដ្ឋជនជាតិជប៉ុនរាប់ពាន់រាប់ម៉ឺននាក់ប្រារព្ធខួបទី៦៧ឆ្នាំ នៃព្រឹត្ដិការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅក្រុង Hiroshima ប្រទេសជប៉ុន។

ជប៉ុនរំលឹកខួប៦៧ឆ្នាំនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ (Credit: AFP)
បងប្អូនញាតិមិត្ដរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នកដែលនៅរស់រានមានជីវិតចាស់ជរាហើយនោះ គឺជាបណ្ដាជននៅក្នុងគណៈប្រតិភូដែលនឹងមានវត្ដមាននៅក្នុងពិធី រំលឹកខួបនេះដែលធ្វើឡើងនៅសួនសន្ដិភាព Hiroshima Peace Memorial Park ដើម្បីរំលឹកដល់ថ្ងៃដែលសហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែក នុយក្លេអ៊ែរទៅលើទីក្រុងនោះ។ទឹកចិត្ដរបស់ពលរដ្ឋនៅក្នុង ការប្រឆាំងនឹងនុយក្លេអ៊ែរបានមានការកើនឡើងនៅក្នុងប្រទេសជប៉ុន ចាប់តាំងពីពេលដែលមានគ្រោះថ្នាក់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំទៅ ហើយគេរំពឹងថា នឹងមានការធ្វើបាតុកម្មក្នុងពេលដំណាលគ្នានឹងការធ្វើពិធីរំលឹក ខួបលើកនេះដែរ។
អស់ពេលជាយូរមកហើយ ទីក្រុង Hiroshima គឺជាគោលដៅដែលគេប្រើដើម្បីលើកជាឧទាហរណ៍សម្រាប់ចលនាអន្ដរជាតិ ប្រឆាំងនឹងការប្រើគ្រឿងអាវុធនុយក្លេអ៊ែរ ដោយសារវាមានសក្កានុពលធ្វើឲ្យមានគ្រោះថ្នាក់ខ្លាំង៕ ប្រភពព័ត៌មានៈ វិទ្យុអូស្រ្តាលី ខេមរភាសា