ដោយ​ ម៉ែវ​ សាធី ថ្ងៃទី 10 សីហា 2012ម៉ោង 14:14:42
​មន្ទីរ​បញ្ច​កោណ​ អា​មេ​រិ​កបាន​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​របស់​ខ្លួន​ នៅ​ជុំវិញ​ពិភពលោក​ ​ពិសេស​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ដោយ​មាន​កាំ​ ជ្រួ​ច​មី​ស៊ី​ល​វាយ​ស្ទាក់​ដ៏​ទំនើបៗ​ បាន​ដាក់​ពង្រាយ​ទាំង​នៅ​លើ​ដីគោក​ និង​ដែន​សមុទ្រ​ ។​
​សកម្មភាព​ខាងលើ​របស់​អា​មេ​រិ​ក​ ដោយ​សង្ឃឹមថា ​ នឹង​ទទួល​បាន​ឥទ្ធិពល​ លើ​គ្រប់​វិស័យ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ពិសេស​គឺ​បង្ហាញ​ឥទ្ធិពល​និង​កម្លាំង​ដ៏​ខ្លាំង​ ក្លា​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ ។​ ប៉ុន្ដែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​មិន​ចង់​ប្រឈម​មុខ​ ដោយ​ផ្ទាល់​នូវ​កម្លាំងយោធា​ជាមួយ​ប៉េ​ កាំ​ង​នោះ​ឡើយ​ ដោយ​ចង់​រារាំង​ទប់ស្កាត់​ ឡោម​ព័ទ្ធ​ចិន​ឱ្យ​ដើរ​តាម​គន្លង​របស់​ អា​មេ​រិ​ក​ដែល​គូស​ឱ្យ​តែ​ប៉ុណ្ណោះ​ ។​
​ទីក្រុង​ប៉េ​កាំ​ង​បង្ហាញ​ការ​ព្រួយបារម្ភ​
​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ កាំជ្រួច​មី​ស៊ី​ល​ការ​ ពារ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ឧបការី​រដ្ឋ​មន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ទទួល​ បន្ទុក​យុទ្ធសាស្ដ្រ​លើ​ពិភពលោក​ លោក​ Madelyn​ Creedon​ បញ្ជាក់​ថា​ ការ​ខិត​ខំ​បង្កើន​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​នោះ​ ឋិត​ក្នុង​ទម្រង់​ពិភាក្សា​ត្រីភាគី​ជាមួយ​ ប្រទេស​ជប៉ុន​និង​អូស្ដ្រាលី​ ។​ មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់​ទៀត​ថា​ ប្រព័ន្ធ​កាំជ្រួច​ មី​ស៊ី​ល​ការពារ​ទាំងនោះ​អាច​ជួយ​ទប់​ ស្កាត់​ការ​គំរាមកំហែង​វាយប្រហារ​ពី​អ៊ី​រ៉​ង់​ និង​កូរ៉េ​ខាងជើង​ដោយ​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ ។​
​ក្រោយ​ការ​ប្រកាស​របស់​អា​មេ​ រិ​ក​ ចិន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ពី​គម្រោង​ដាក់​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការ​ ពារ​នៅ​ទ្វីបអាស៊ី​ និង​ធ្វើ​ឱ្យ​បាត់បង់​តុល្យ​ ភាព​យោធា​នៅ​ក្នុង​តំបន់​ ។​ ដើម្បី​រក្សា​ កងកម្លាំង​ទប់ទល់​ដែល​គួរ​ឱ្យ​ទុកចិត្ដ​នោះ​ ទីក្រុង​ប៉េ​កាំ​ង​មិន​អាច​នៅ​ស្ងៀម​ដោយ​ មិន​អភិរក្ស​សព្វាវុធ​របស់​ខ្លួន​ដើម្បី​តបត​ ទៅ​នឹង​សកម្មភាព​ទាំងនោះ​បាន​ឡើយ​ ។​
​មេទ័ព​ចិន​១​រូប​បាន​បញ្ជាក់​ ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​របស់​អា​មេ​រិ​ក​ បាន​បំផ្លាញ​សុទ្ធ​សឹង​ជា​ស្ថិរភាព​និង​យុទ្ធ​ សាស្ដ្រ​យោធា​ក្នុង​តំបន់​ ។​ មេទ័ព​ចិន​ធ្លាប់​ បាន​ប្រកាស​កាលពី​ឆ្នាំ​២០០៥​ ដោយ​គំរាមកំហែង​ទៅ​លើ​អា​មេ​រិ​កថា​ ប្រ​សិន​បើ​អា​មេ​រិ​ក​ជ្រៀតជ្រែក​ដោយ​យោធា ​ ទៅ​លើ​បញ្ហា​វិវាទ​រវាង​ចិនដីគោក​និង​កោះ​តៃវ៉ាន់​នោះ​ ទីក្រុង​ប៉េ​កាំ​ង​នឹង​ប្រើ​ប្រាស់​អាវុធ​បរិ​មា​ណូ​តបត​នឹង​អា​មេ​រិ​ក​។​ ដូច្នេះ​ចិន​បាន​បង្កើន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ កាំជ្រួច​មី​ស៊ី​ល​ការពារ​របស់​ខ្លួន​ឱ្យ​កាន់​ តែ​មាន​ប្រសិទ្ធភាព​ និង​គួរ​ឱ្យ​ទុកចិត្ដ​បំផុត​ ។​
​តាម​ការ​ទូទាត់​របស់​ក្រសួង​ការពារ​ ជាតិ​អា​មេ​រិ​ក​ បច្ចុប្បន្ន​ចិន​បាន​ដាក់​ ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ការពារ​ ដែល​អាច​បំពាក់​ក្បាល​គ្រាប់​បរិ​មា​ណូ​ពី​ ១៩០-១៩៥​ដើម​ ។​ ការ​ព្យាករណ៍​នោះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ក្រុម​ចារកម្ម​ របស់​អា​មេ​រិ​ក​ក៏​គ្មាន​ភាព​ប្រាកដប្រជា​ ស្ដី​អំពី​ឃ្លាំង​អាវុធ​បរិ​មា​ណូ​របស់​ចិន​ នោះ​ឡើយ​ ។​ មក​ទល់​ពេល​នេះ​ មន្ដ្រី​ យោធា​ជាន់ខ្ពស់​ចិន​ក៏​មិន​ដែល​បាន​ប្រកាស​ ព័ត៌មាន​លំអិត​ស្ដី​អំពី​វិធីសាស្ដ្រ​ក្នុង​ការ​ អភិវឌ្ឍន៍​ឃ្លាំង​អាវុធ​បរិ​មា​ណូ​របស់​ខ្លួន​ ក្នុង​ការ​ទប់ទល់​នឹង​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ ការពារ​របស់​អា​មេ​រិ​ក​ដែល​ដាក់​នៅ​ក្នុង​ តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នា​ពេល​អនាគត​ ។​
​បច្ចុប្បន្ន​អា​មេ​រិ​ក​-​ចិន​កំពុង​តែ​ធ្វើ​សង្គ្រាម​ដោយ​គ្មាន​សំឡេង​ផ្ទុះអាវុធ​ ?
​តាម​សារព័ត៌មាន​រុ​ស្ស៊ី​ផ្សព្វផ្សាយ ​ថា​ ប្រសិនបើ​អា​មេ​រិ​ក​អាច​ធ្វើ​ឱ្យ​ចិន​ត្រូវ​តែ​ ចំណាយ​ដើមទុន​ក្នុង​មួយ​ឆ្នាំៗ​រាប់រយ​ ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ សព្វាវុធ​ ប្រ​កួង​ប្រជែង​សព្វាវុធ​នោះ​ អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​មានការ​ធ្លាក់​ចុះ​ ចំណែក​ស្ថានភាព​សង្គម​នៅ​ចិន​ក៏​ប្រែ​ ប្រួល​អាក្រក់​ ពេល​នោះ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ មិន​ចាំបាច់​ប្រើ​គ្រាប់កាំភ្លើង​១​គ្រាប់​ណា​ ឡើយ​ ក៏​ធ្វើ​ឱ្យ​ចិន​ត្រូវ​បរាជ័យ​ផង​ដែរ​ ។​
GDP​ សរុប​របស់​ចិន​នៅ​ឆ្នាំ​២០១១​ មាន​រហូត​៧.៥០០​ពាន់​លាន​ដុល្លារ​ គឺ​ស្មើ​ តែ​ពាក់កណ្ដាល​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ដែល​ មាន​រហូត​ដល់​១៥.១០០​ពាន់​លាន​ដុល្លារ​។​ លើស​ពី​នេះ​ទៀត​ អ្នកឯកទេស​សេដ្ឋកិច្ច​ ចាត់​ទុក​ថា​ ដើម្បី​វាយតម្លៃ​ឱ្យ​បាន​ច្បាស់​ លាស់​អំពី​សេដ្ឋកិច្ច​នោះ​ គឺ​ត្រូវ​ផ្ដើម​ចេញ​ ពី​ GDP​ សម្រាប់​មនុស្ស​ម្នាក់ៗ​ ។​
​តាម​របាយការណ៍​របស់​ធនាគារ​ ពិភពលោក​នៅ​ឆ្នាំ​២០០៥​ពលរដ្ឋ​ម្នាក់ៗ​ ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ចិន​ គឺ​ ទាប​ជាង​ប្រទេស​ចំនួន​១២៧​នៅ​លើ​ពិភព​ លោក​ ដូច្នេះ​ ចិន​មាន​ប្រាក់​ចំណូល​មធ្យម​ សម្រាប់​មនុស្ស​ម្នាក់ៗ​ឋិត​នៅ​លំដាប់​ទី​ ១២៧​លើ​ពិភពលោក​ ។​
​ឆ្នាំ​២០០៩​ ចំនួន​មធ្យម​សម្រាប់​ ពលរដ្ឋ​ចិន​ម្នាក់ៗ​មាន​តែ​៣.៦៥០​ដុល្លារ​ក្នុង​១​ឆ្នាំ​ ទាប​ជាង​ប្រទេស​ចំនួន​១២៤​លើ​ ពិភពលោក​ ។​ ចំណែក​តួលេខ​របស់​មូល​ និ​ធិ​រូបិយ​វត្ថុ​អន្ដរជាតិ​(IMF)​បង្ហាញ​ឱ្យ​ ឃើញ​ថា​ នៅ​ឆ្នាំ​២០០៩​ GDP​ មធ្យម​ របស់​អា​មេ​រិ​ក​មាន​រហូត​ដល់​៤៦.០០០​ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់ៗ​ ។​ បន្ទាប់​មក​ គឺ​ ជប៉ុន​មធ្យម​ពលរដ្ឋ​ម្នាក់ៗ​រកបាន​ប្រាក់​ ចំណូ​ន​៤​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ ចំណែក​ចិន​ មាន​តែ​៤.០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​ប៉ុណ្ណោះ​។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ GDP​ ជាតិ​របស់​ ជប៉ុន​និង​ចិន​មាន​ប្រហាក់ប្រហែល​គ្នា​ ដូច្នេះ​បើ​ទោះបី​ចិន​ឈរ​លំដាប់​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក​ ប៉ុន្ដែ​ការ​រស់នៅ​របស់​ពលរដ្ឋ​វិញ​ទាប​ ជាង​អា​មេ​រិ​ក​និង​ជប៉ុន​យ៉ាង​ឆ្ងាយ​ ។​
​នៅ​ក្នុង​ប្រទេស​ចិន​នៃ​ឆ្នាំ​ ២០១១​ មាន​ពលរដ្ឋ​ក្រីក្រ​រហូត​ដល់​២៥០​លាន​ នាក់​ ហើយ​ការ​លើសខ្វះ​គ្នា​រវាង​អ្នកមាន​ និង​អ្នកក្រ​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ កំណើន​ GDP​ របស់​ចិន​ ពិសេស​គឺ​ស្ថាន​ ភាព​អសន្ដិសុខ​ក្នុង​សង្គម​ តំបន់​ដែល​ មាន​សេដ្ឋកិច្ច​ទុនខ្សោយ​ ។​
​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ទីក្រុង​ប៉េ​កាំ​ង​ ត្រូវ​ចំណាយ​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​អភិវឌ្ឍ​ស​ព្វា​ វុ​ធ​ដោយ​ខ្លួនឯង ​ ។​ សារព័ត៌មាន​រុ​ស្ស៊ី​ បាន​ដកស្រង់​សំដី​អ្នកឯកទេស​មក​ពី​ម​ជ្ឈ​ មណ្ឌល​វិភាគ​PS​ លោក​ Conn​ Harriman​ បញ្ជាក់​ថា​ មូលនិធិ​សម្រាប់​ការពារ​ជាតិ​ ចិន​នា​ពេល​បច្ចុប្បន្ន​ឈរ​លំដាប់​ទី​២​លើ​ ពិភពលោក​ ដែល​មាន​រហូត​ដល់​១០៦​ ពាន់​លាន​ដុល្លារ​ ។​ ប្រសិនបើ​មូលនិធិ​ សម្រាប់​ការពារ​ជាតិ​ទាំងនោះ​យក​ទៅ​ ប្រើប្រាស់​សម្រាប់​អភិវឌ្ឍភាព​ក្រីក្រ​ពិត​ ជា​ធ្វើ​ឱ្យ​ចិន​អាច​រក្សា​បាន​នូវ​សេដ្ឋកិច្ច​ល្អ​ ប្រសើរ​ ។​ ស្ថានភាព​រវាង​អា​មេ​រិ​ក​ និង​ចិន​នា​ពេល​បច្ចុប្បន្ន​ បាន​ធ្វើ​ឱ្យ​មនុស្ស​ ជា​ច្រើន​នឹកឃើញ​ដល់​ភាព​ស្រ​ដៀង​ គ្នា​ដែល​ធ្លាប់​បាន​កើតឡើង​នៅ​ក្នុង​ សង្គ្រាមត្រជាក់​ ។​ បច្ចុប្បន្ន​ចិន​នៅ​តែ​ បន្ដ​បង្កើន​ការ​អភិវឌ្ឍ​កម្លាំងយោធា​ សព្វាវុធ​ ដោយ​មិន​ខ្វាយខ្វល់​ពី​អសន្ដិសុខ​ ក្នុង​សង្គម​អាច​បង្ក​ឱ្យ​មាន​វិបត្ដិ​ក្នុង​សង្គម​ ជាក់​ជា​មិន​ខាន​ ។​
​អ្នកឯកទេស​វិភាគ​របស់​អូស្ដ្រាលី​ លោក​ Gregory​ Clark​ និង​ជា​អតីតមន្ដ្រី​ ការ​បរទេស​បាន​បញ្ជាក់​ថា​ ប្រសិនបើ​ចិន​នៅ​តែ​បន្ដសកម្មភាព​អភិវឌ្ឍ​សព្វាវុធ​ ដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​នោះ​ នឹង​ធ្វើ​ឱ្យ​ចិន​ត្រូវ​តែ​ប្រឈម​មុខ​នឹង​វិបត្ដិ​ក្នុង​ពេល​អនាគត​ ៕nokorwat

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post