www.cam111.com  Sep-15-2012
​លោក ​ម៉ូ​រី​ស៊ី​អូ​ឡូប៉េស​បូនី​ឡា​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃបាន​និយាយ​ថា​ កាល​ពី​ម្សិលមិញ​បុរស​​ម្នាក់​ឈ្មោះ ជូ​លី​ញូ
សា​ខ្វីល និង​គ្នីគ្នា​ ៣​នាក់​ទៀតមាន​សភាព​ស្រវឹង​ស្រា​ជោកជាំ​បាន​ចូល​ទៅ​ក្នុង​សាលា​មួយ ​ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​
នៃ​ខេត្តអាល់​តា​វើរ៉ា​ផាស ​ហើយ​បានរំលោភ និង​យក​កាំបិត​ចាក់​បំពង់.ក​ក្មេង​ពីរ​នាក់។

                                      

លោក បូ​នី​ឡា បាន​និយាយ​បន្ត​ថា ​បន្ទាប់មក​បុរស​ដៃដល់ ជូ​លី​ញូ សា​ខ្វីល អាយុ ៣៥ឆ្នាំ បាន​យក​ភ្លើង​មក​ដុត​សាលា​
និង​ដុត​សាកសព​ក្មេងចោល​ ដើម្បី​បំបាត់ភស្តុតាង ​ប៉ុន្តែ​មិនបាន​សម្រេច។

អ្នក​ធ្វើ​កោសល្យ​វិច័យ​លោក វី​ល​សុន ខា​ហេ​ក បាន​និយាយ​ថា បុរស​នោះ​បាន​ដើរចូល​ទៅ​ក្នុង​បន្ទប់​មួយ​ក្នុងចំណោម​
បន្ទប់​ទាំងអស់ ហើយ​បាន​រំលោភ​សិស្ស​ និង​កាត់​ក្បាល​ក្មេង​ប្រុស​ម្នាក់​អាយុ ១៣ឆ្នាំ និង​យក​កាំបិត​ចាក់​បំពង់.ក
​ក្មេង​ស្រី​ម្នាក់​ទៀត​អាយុ ៨ឆ្នាំ។

មន្ត្រី​សន្តិសុខ​ប្រចាំ​តំបន់​នោះ​បាន​ឲ្យដឹង​ថា ​ឃាតករ គឺ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែគេបាន
ដឹង​ថា​ មាន​ជាប់​ទាក់ទង​ទៅ​នឹង​បញ្ហា​ថ្នាំ​ញៀន និង​អំពើ​ឃាតកម្ម។

ជនសង្ស័យចំនួន ៤នាក់​ក្នុងចំណោម​ពួកគេ​ទាំងអស់ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ប៉ូលិស ហើយ​បាន​ចង​ពួក​គេ​ដោយ​បាន​
វាយ​នឹង​ដំបង​ទាត់​ធាក់​ និង​ចាក់​ពួកគេ​ពី​សំណាក់​ប្រជាជន​ ដែល​មាន​ការ​ខឹង​សម្បារ​ចំពោះ​អំពើ​ឃោរឃៅ​
ដែល​បាន​ប្រព្រឹត្តិ​មក​លើ​សិស្សសាលា។

យោងតាមសារព័ត៌មាន ហ្វក បាន​រាយការណ៍​ថា អាជ្ញាធរ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​សិស្ស​ដែល​បាន​បាត់​បង់ជីវិត​
ហើយ​ដែល​ក្មេង​ស្រី​អាយុ ៨ឆ្នាំ ​ឈ្មោះ អ៊ី​វ៉េ​ន យ៉ានី​សា សា​ខ្វីក​ប៊ីន និង​ក្មេង​ប្រុស អាយុ ១៣ឆ្នាំ ​ឈ្មោះ​ជូ​អាន អា​ម៉េន​ដូ
ខយ​ខាល ។ លើស​ពី​នេះ​ទៅទៀត​នៅ​លើ​រាងកាយ​ក្មេង គឺ​មាន​ស្នាមរបួស៕
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post