ថ្ងៃទី​ 13 ខែកញ្ញា ឆ្នាំ2012, ម៉ោង 05:44 AM ប្រែសម្រួលដោយ : ម៉ាណែត



ប៉ាគីស្ថាន (BBC, SANA) : យ៉ាង​ហោច​ណាស់ មនុស្ស ២៨៩​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត ក្នុង​ហេតុ​ការ​ណ៍​អគ្គិ​ភ័យ​​​ឆាប​ឆេះ​​នៅរោង​​ចក្រពីរ​កន្លែង​ផ្សេង​គ្នា​ ក្នុង​ប្រទេស​ប៉ាគីស្ថាន។
អគ្គីភ័យមួយ នៅរោងចក្រផ​លិត​ស្បែក​​ជើងក្នុងទីក្រុងឡាហ័រ (Lahore)  បាន​បណ្តាល​ឱ្យមនុស្ស ២៥នាក់ ស្លាប់​ ហើយក្រោយមក មនុស្សជាច្រើន​​នាក់​ផ្សេងទៀត បាន​ស្លាប់ ពេលដែល​អគ្គិភ័យ​មួយទៀតបានឆាបឆេះ នៅ​រោង​ចក្រ​កាត់​​ដេរមួយ ក្នុង​ក្រុង​ការ៉ាជី ។
រថយន្តពន្លត់អគ្គិភ័យចំនួន៤០ គ្រឿង កំពុងធ្វើប្រតិបត្តិ​ការពន្លត់​អគ្គិភ័យ​​នៅ​ក្រុងការ៉ាជី។

បើតាមការស៊ើបអង្កេត អគ្គិភ័យ​ទាំងពីរកន្លែងនេះ បណ្តាល​មក​បញ្ហា​​ខុស​បច្ចេកទេស​ម៉ា​ស៊ីន​ភ្លើង​។
មន្ត្រីជាន់ខ្ពស់ប៉ាគិស្ថាន ម្នាក់ គឺលោករ៉ូសាន សេក(Roshan Shaikh) បាននិយាយថា "មកទល់​រសៀល​ម្សិលមិញនេះ មានមនុស្ស​២៨៩នាក់ ហើយ បានស្លាប់​បាត់​បង់​ជីវិត។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក​រ៉ាចា ពែរវេស អាស្រាហ្វ (Raja Pervez Ashraf) បានបញ្ជាក់​ពី​អា​រម្មណ៍​រន្ធត់តក់ស្លុតរបស់លោក និង​ទុក្ខព្រួយយ៉ាងខ្លាំង ក្រោយពីទទួល​បានដំណឹងគ្រោះមហន្តរាយនេះ។
ក្នុងទីក្រុងឡាហ័រ មន្ត្រីសុខាភិបាល​បាននិយាយថា មនុស្សមួយចំនួន បាន​ស្លាប់បាត់បង់ជីវិត​ ដោយសារ​ភ្លើង​រលាកឆាបឆេះខ្លាំងពេក ខណៈដែលអ្នកដទៃទៀត ឈ្លក់ផ្សែង ថប់​ដង្ហើមស្លាប់ ដោយសារតែមិនអាច​ទប់​ទល់នឹង​ផ្សែងភ្លើងឆេះ យ៉ាងសន្ធោសន្ធៅនោះ។
ក្នុងអំឡុងពេលភ្លើងឆេះនោះ មាន​កម្មករជាង១.០០០នាក់ កំពុងស្ថិត​នៅក្នុងរោងចក្រនោះ ខណៈដែល​ពួកគេកំពុងបើកប្រាក់ខែ។
លោកអាមៀរ ហ្វារូគី (Amir Farooqi ) មន្ត្រីប៉ូលិសជាន់ខ្ពស់ បាន​ប្រាប់បណ្តាញសារព័ត៌មានថា ប៉ូលិស បានឆ្មក់ចូលទៅក្នុងរោងចក្រ ដើម្បីតាមរកម្ចាស់រោងចក្រ។
 លោកបាននិយាយ​បន្ថែម​ទៀតថា មនុស្ស៣៥ នាក់ បានទទួល​រង​របួស ក្នុងហេតុការណ៍នោះ ខណៈ​ដែលសាកសពនៅតែ​រកឃើញ​ជាបន្តបន្ទាប់ នៅក្នុងរោងចក្រ​ដែល​មានកម្មករ៤៥០ នាក់។
លោកស៊ីយ៉េដ កាអ៊ីម អាលីសា​(Syed Qaim Ali Shah) ទេស​រដ្ឋ ​មន្ត្រី បាននិយាយថា រដ្ឋា​ភិបាល នឹង​សង​ការខូចខាតដល់​ជនរង​គ្រោះ​​បាត់បង់ជីវិត​ និងអ្នក​រង​របួស។ ជនរងគ្រោះ បាត់​បង់ជីវិត​នឹងទទួលបាន​ប្រាក់​៣០០.០០០រូពី (ប្រមាណ​៣.១០០​ដុល្លារអាមេរិក) និង៥០.០០០រូពី (៥២៨​ ដុល្លារ​អាមេរិក​) ដល់អ្នករងរបួស៕Agkor thom

 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post