- Thursday, 27 September 2012 08:57
ក្រុងបាងកកៈ
ការប្រឈមមុខដាក់គ្នារវាងក្រុមអាវក្រហម និងអាវលឿងថៃ
ទំនងជាកំពុងកើនឡើង បន្ទាប់ពីការប៉ះទង្គិចគ្នាកាល
ពីថ្ងៃអង្គារ នៅខាងក្រៅការិយា
ល័យផ្នែកបង្ក្រាបឧក្រិដ្ឋកម្ម(CSD)
ដោយធ្វើឲ្យមនុស្សជាច្រើនមកពីភាគីទាំងពីរ រងរបួស។

ការ ប៉ះទង្គិចគ្នានេះបានផ្ទុះឡើង
នៅវេលាថ្ងៃត្រង់ ក្នុងអំឡុងពេល នៃការប្រឈមមុខដាក់គ្នា
រវាងក្រុមអាវក្រហម និងអាវលឿងដែលបានប្រមូលផ្តុំគ្នា
នៅខាងក្រៅអគារ CSD។
ក្រុមអាវលឿង
ដែលដឹកនាំដោយលោកស៊ូវ៉ាត់
អាផៃផាក់មេធាវីតំណាងឲ្យសម្ព័ន្ធប្រជាជន
ដើម្បីលទ្ធិប្រជាធិបតេយ្យ
(PAD)បានលេចមុខដើម្បីបង្ហាញការគាំទ្រអ្នកស្រី ម៉ាណានាន់
នូខាំ វ័យ៣១ឆ្នាំអតីតគ្រូបង្រៀនម្នាក់ដែលកាលពីខែមុន
បានចោទប្រកាន់ជាសាធារណៈចំពោះអ្នកគាំទ្រអាវក្រហមសំខាន់
គឺអ្នកស្រី ដារូនី គ្រីតប៊ុនយ៉ាឡៃ
ពីបទបរិហាកេរ្តិ៍ព្រះមហាក្សត្រ។
អ្នកស្រី Dដារូនី
ក៏បានដាក់បណ្តឹងបរិហាកេរ្តិ៍ទៅ CSD ប្រ-ឆាំងនឹងអ្នកស្រី
ម៉ាណាណាន់ ដែលត្រូវបានកោះហៅមកសាកសួរ កាលពីថ្ងៃអង្គារនោះ។
ក្រុម អាវក្រហម
ក៏បានលេខមុខដើម្បីបង្ហាញពីការគាំទ្រដល់អ្នកស្រី ដារូនីផងដែរ
ហើយភាគីទាំងពីរ បានគ្រវីបដាកាន់នឹងដៃ និងខិត្តបណ្ណ
បានប្រមាថគ្នាទៅវិញទៅមក និងបានគប់សំបកដបទឹកដាក់គ្នា
ថ្វីបើមានវត្តមានប៉ូលិសបង្ក្រាបកុបកម្ម
ដែលត្រូវគេហៅមកដើម្បីរក្សាសណ្តាប់ធ្នាប់ក្តី។

ភាព តានតឹង
បានកើនឡើងនៅម៉ោងប្រមាណ១១ព្រឹក នៅពេលដែលក្រុមអាវលឿង
បានវាយកម្ទេចកញ្ចក់រថយន្តធំមួយគ្រឿងដែលជាកម្មសិទ្ធិស្ថានីយ
វិទ្យុ FM ៩០,២៥ របស់ក្រុមអាវក្រហម។ ដោយៈ អ៊ឹម សុនាថ - ភ្នំពេញប៉ុស្តិ៍