Oct-01-2012
មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ ដោយក្នុងនោះ ក៏រួមមានកុមារី និងស្ត្រីវ័យចំណាស់ម្នាក់ផងដែរ
កាលពីថ្ងៃសុក្រ ទី២៨ កញ្ញា ឆ្នាំ ២០១២ កន្លងទៅនេះ នៅក្នុងទឹកជំនន់ដែលកំពុងតែវាយប្រហារវាយប្រហារភាគត្បូង
ប្រទេសអេស្ប៉ាញ ហើយវាក៏បានបណ្តាលឲ្យលិចលង់យានយន្តគ្រប់ប្រភេទ ព្រមជាមួយនឹងប្រជាជនរាប់រយនាក់
ក៏ត្រូវបានអាជ្ញាធរជន្លៀសចេញពីលំនៅដ្ឋានផងដែរ។ នេះបើតាមការលើកពីមន្ត្រីអេស្ប៉ាញ។

យ៉ាងហោចណាស់ក៏ប្រជាជនប្រមាណជាង ៦០០នាក់ដែរ ត្រូវបានជន្លៀសចេញពីតំបន់ អាន់ដាលូសៀ ដោយអ្នកខ្លះ
ត្រូវបានគេសង្គ្រោះពីលើដំបូលផ្ទះដែលទឹកលិច ដោយសារតែកម្រិតទឹកជំនន់កាន់តែកើនឡើងខ្លាំង
បង្កដោយភ្លៀងធ្លាក់យ៉ាងសន្ធប់ដែលបណ្តាលឲ្យទឹកទន្លេឡើងហៀរបាក់ច្រាំង និងលិចផ្លូវទាំងឡាយរួមទាំងផ្លូវដែក
ផងដែរ។ សម្រាប់ថ្ងៃសៅរ៍នេះដែរ ព្យុះភ្លៀងបានរំកិលទៅភាគខាងកើតប្រទេសនេះ តំបន់កំពង់ផែ វ៉ាឡេស្យ៉ាហើយ។
គួរបញ្ជាក់ថា មនុស្សស្លាប់ខាងលើនេះ គឺដោយសារតែគ្រោះថ្នាក់ជាច្រើនប្រភេទ ដែលទាក់ទងទៅនឹងទឹកជំនន់
នៅតាមតំបន់មួយចំនួនភាគខាងត្បូងប្រទេសអេស្ប៉ាញនោះ។ នៅពេលនេះដែរ ក្រុមជួយសង្គ្រោះពេលគ្រាមានអាសន្ន
របស់ប្រទេសអេស្ប៉ាញ បានបន្តសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំងក្លា ដើម្បីជួយដល់ជនដែលរងគ្រោះទាំងនោះ៕cam111