www.cam111.com
Oct-01-2012
នាង អាណាស្តាស៊ីយ៉ា ស្ព៉ាហ្គីណា (Anastasiya Shpagina) អាយុ ១៩ឆ្នាំ ត្រូវបានគេដាក់ងារជា "តុក្កតាកូនក្រមុំជ័រ
មានជីវិតរបស់អ៊ុយក្រែន" ។ ប៉ុន្តែយុវតីវ័យជំទង់ស្បែកស និង សក់ក្រហមរូបនេះបានលាតត្រដាងឲ្យដឹងថា នាងខិតខំ
តស៊ូដើម្បីក្លាយជាតួអង្គគំនូរជីវចលរបស់ជប៉ុន។

នាងបានបង្ហោះក្នុងទំព័រ Profile តាមអនឡាញថា "ខ្ញុំមិនមែនដូចកូនក្រមុំតុក្កតានោះទេ តែកូនក្រមុំតុក្កតាទេដែល
ដូចខ្ញុំ"។ ជាមួយនឹងភ្នែកធំៗ ចង្កេះអង្ក្រង និងជើងវែងៗរបស់នាង នាងមើលទៅដូចទើបតែផុសចេញពីភាពយន្តគំនូរ
ជីវចលរបស់នាងដូច្នេះឯង។
យោងតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា ការតុបតែងខ្លួនមិនទាន់គ្រប់គ្រាន់ ដើម្បីឲ្យសម្រេចបានរូបរាងរបស់
នាងនោះឡើយ។ នាងក៏បានសម្រកទម្ងន់ ដើម្បីសម្រេចគោលដៅរបស់នាងផងដែរ។ ស្ថិតក្នុងកម្ពស់ ១,៥៨ ម៉ែត្រ
នាងអាណាស្តាស៊ីយ៉ា មានទម្ងន់ត្រឹមតែ ៣៩គីឡូប៉ុណ្ណោះ ប៉ុន្តែនាងនៅតែមានបំណងសម្រកឲ្យបានមួយគីឡូ
ថែមទៀត ។
ដើម្បីស្តាប់ទៅកាន់តែដូចជប៉ុននោះ នាងក៏បានដាក់ឈ្មោះក្រៅហៅថា ហ្វូកាស៊ូម៉ិ (Fukkacumi) ផងដែរ ។
នាង អាណាស្តាស៊ីយ៉ា បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ថា មនុស្សនៅតាមផ្លូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ
តែរូបរាងរបស់នាង។
ប៉ុន្តែជាងកាត់សក់ស្រីធ្វើការពេញម៉ោងដែលស្រឡាញ់គំនូរជីវចល និងវប្បធម៌ជប៉ុនរូបនេះបាននិយាយថា ខ្ញុំចូលចិត្ត
ជួបជាមួយអ្នកទេសចរជប៉ុន។ ភ្នែករបស់ពួកគេបើកធំៗនៅពេលពួកគេឃើញនាង និងអ្នកមួយចំនួនទៀត
បានព្យាយាមនិយាយទៅកាន់នាងទៀតផង ប៉ុន្តែនាងមិនចេះនិយាយភាសាជប៉ុននោះទេ ហើយពួកគេមិនចេះស្តាប់
រុស្ស៊ីនោះដែរ។
និន្នាការដ៏ចម្លែករបស់យុវវ័យក្នុងការប្រែក្លាយខ្លួនឯងឲ្យទៅជាតួគំនូរជីវចល ហាក់ពុំមានការថមថយនៅពេលឆាប់ៗ
ខាងមុននេះទេ ។ នាង វេនុស អ៊ែនជែលីក ជាអ្នកក្រុងឡុងដ៏វ័យក្មេងមួយរូប ក៏បានលេចឮក្នុងព័ត៌មានចំពោះរូបរាង
ដូចតុក្កតារបស់នាងដែរ។
ដូច នាងវេនុសដែរ នាង អាណាស្តាស៊ីយ៉ា បានផលិតវីដេអូផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពីការតុបតែងខ្លួន និងម៉ូតទាន់សម័យរបស់នាងដែលអាចរកបាននៅលើ YouTube ផងដែរ ៕cam111