Oct-05-2012
សារព័ត៌មានក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្មេងសិស្សសាលាចំនួន១៨នាក់ នៅក្នុងសាលាបឋមសិក្សា
មួយកន្លែង ភាគនិរតីប្រទេសចិន ត្រូវបានកប់ទំាងអស់គ្នា នៅក្នុងភក់ល្បាប់ ដែលហូរធា្លក់ពីលើភ្នំ ដែលនៅជុំវិញ
សាលារៀនរបស់ពួកគេ និងបានស្លាប់ បន្ទាប់មិនមានការជួយសង្គ្រោះទាន់ពេលវេលា។

យោងតាមព័ត៌មានពីទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយឲ្យដឹងថា បំណាក់ដីគឺបានកើតឡើង
ដោយសារតែការធ្លាក់ភ្លៀងមួយមេធំ និងបានហូរមកកប់សាលារៀន និងផ្ទះប្រជាកសិករចំនួនបីខ្នង ក្នុងខេត្តយូណាន
កាលពីថ្ងៃ ព្រហស្បតិ៍ ខណៈក្មេងសិស្សសាលាទំាងអស់ មកបោសសម្អាតថ្នាក់រៀនរបស់ពួកគេ បន្ទាប់ពីរញ្ជួយដី
បានកើតឡើងកាលពីខែមុន ដែលបណ្តាលឲ្យមានអ្នកស្លាប់ ៨១នាក់មកនោះ។
ប៉ុន្មានម៉ោងក្រោយបន្ទាប់ពីបំណាក់ដីកើតឡើង នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះបានទាញសាកសព
ទំាងនោះចេញពីគំនរភក់ល្បាប់។ នេះបើតាមការផ្សាយរបស់វិទ្យុជាតិចិន តាមគេហទំព័ររបស់ពួកគេ។ គ្រោះធម្មជាតិ
នៅភូមិមួយនៃខេត្តស៊ីនហេ ត្រូវបានចោទជាសំណួរឡើង ហេតុអ្វីបានជាក្មេងៗសិស្សសាលាទំាងអស់ ១៨នាក់នោះ
ត្រឡប់ទៅថ្នាក់រៀនពួកគេ ដែលជាតំបន់ព័ទ្ធជុំវិញដោយភ្នំ ហើយពេលនេះជាពេលសម្រាករយៈពេលយូរក្នុង
ថ្ងៃបុណ្យជាតិទៀតផង។
ពាក់ព័ន្ធនឹងការលើកឡើងនូវសំណួរខាងលើនេះ មន្រ្តីក្នុងតំបន់បាននិយាយថា ក្មេងៗចាំបាច់ត្រូវធ្វើការបោសសម្អាត
សាលារៀនរបស់ពួកគេ ក្រោយពីរញ្ជួយដី បានកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញាមក។ វិទ្យុជាតិចិនបានផ្សាយទៀតថា
ជាមួយគ្នានោះដែរ អ្នកភូមិម្នាក់ដែលកប់ក្នុងគំនរថ្ម អំឡុងពេលបំណាក់ដីនោះកើតឡើង ក្រុមអ្នកជួយសង្គ្រោះ
នៅមិនទាន់រកឃើញនៅឡើយទេ។
គួរបញ្ជាក់ថា សុវត្ថិភាពសាលានៅប្រទេសចិន គួរតែធ្វើឲ្យល្អជាងនេះ បន្ទាប់ពីសិស្សសាលារាប់ពាន់នាក់បានស្លាប់
ក្នុងរញ្ជួយដីមួយ ដែលមានកម្រិត ៨.០រិកទ័រ ក្នុងខេត្តស៊ីឈូន ភាគនីរតីប្រទេសចិន កាលពីឆ្នាំ២០០៨ ដែលបានធ្វើឲ្យ
សាលារៀនជាច្រើនរលំបាក់ស្រុត និងមានប្រជាជនជាង ៨ម៉ឺនបានស្លាប់៕cam111