ជនរងគ្រោះខ្លះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅខេត្តជិតខាង​ ផេសាវ៉ារ ជនរងគ្រោះខ្លះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅខេត្តជិតខាង​ ផេសាវ៉ារ

ប៉ាគីស្ថាន៖ ផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារដាររ៉ា អា​ដាម ខេល សម្លាប់​មនុស្ស​ ១៤​នាក់
ថ្ងៃទី​ 13 ខែតុលា ឆ្នាំ2012, ម៉ោង 05:18 PM ប្រែសម្រួលៈ ស៊ុនហ្វាន
1


ជនរងគ្រោះ ក្នុងហេតុការណ៍បំផ្ទុះរថយន្តនៅដាររ៉ា អាដាម ខេល ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថានជនរងគ្រោះ ក្នុងហេតុការណ៍បំផ្ទុះរថយន្តនៅដាររ៉ា អាដាម ខេល ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន
ប៉ាគីស្ថាន (BBC) : យ៉ាង​ហោច​ណាស់ មនុស្ស​១៤នាក់ ត្រូវ​បាន​សម្លាប់ និង​ជាង​២០​នាក់ បាន​រង​របួស នៅ​ក្នុង​ហេតុ​ការណ៍​បំផ្ទុះ​រថយន្ត​មួយ នៅ​ក្នុង​ផ្សារ​មួយ នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។
តាមប្រភព​ខ្លះ បាននិយាយថា អ្នក​វាយ​ប្រហារអត្តឃាត បានបំផ្ទុះរថយន្តមួយ នៅក្រុងដាររ៉ា អាដាម ខេល(Darra Adam Khel) ជិតតំបន់កុលសម្ព័ន្ធ​ខៃបឺរ(Khyber) ការវាយប្រហារ ​នេះ ក្រុមមន្ត្រីរដ្ឋាភិបាលសង្ស័យថា មាន​គោលដៅ​សម្តៅទៅ​លើក្រុម​សកម្ម​ប្រយុទ្ធ ដែលប្រកាន់និន្នាការ​រដ្ឋា​ភិបាល ដែលត្រូវបង្កើតឡើងដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​តាលីបង់។
បើតាមកាសែតប៉ាគីស្ថានDawn បានរាយការណ៍ថា ហាងចំនួន២០ ដែលនៅក្បែរនោះ បានរងការខូចខាត។ អ្នករងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្រុងមួយទៀត ដែលនៅ​ក្បែរនោះ ព្រោះផ្នែកសុខាភិបាលនៅតំបន់នេះ ពុំមានលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះ។ ឯអ្នកខ្លះ ទៀត ត្រូវបានបញ្ជូនទៅខេត្តផេសាវ៉ារ(Peshawar) នៅភាគ​ខាងជើង ដែលត្រូវធ្វើដំណើរតាមរថយន្តរយៈពេល ១ម៉ោង ទើបទៅដល់។
ក្រុមមន្ត្រីប៉ាគីស្ថានថា បាននិយាយថា គ្មានក្រុមណាមួយ អះអាងទទួលខុសត្រូវ លើការបំផ្ទុះនេះទេ ប៉ុន្តែការវាយប្រហារមុនៗនេះ នៅតំបន់នេះ ត្រូវបានគេបន្ទោសលើក្រុម​តាលីបង់។
គួរបញ្ជាក់ថា ការវាយប្រហារទៅលើទីក្រុងនេះ កាលពី២ ឆ្នាំមុន បានសម្លាប់មនុស្សជាង៧០នាក់៕

akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post