www.cam111.com
Oct-09-2012
លោកប្រធានាធិបតី វេណូស៊ុយអេឡា ហ៊ូហ្គោ ចាវែស បានជាប់ឆ្នោតក្នុងតំណែងជាប្រធានាធិបតី សារជាថ្មីហើយ
នៅថ្ងៃអាទិត្យ ទី៧ ខែតុលា ដោយទទួលបានសម្លេងគាំទ្រ ៥៤.៤២ភាគរយ លើសម្លេងឆ្នោតទាំងអស់ ដោយយកឈ្នះ
យ៉ាងងាយលោកគូប្រជែងរបស់លោកមកគណបក្សប្រឆាំង លោក ហេនរីហ្គ កាព្រីលស៍។ នេះបើតាមការប្រកាស
លទ្ធផលរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត NEC មុនការសម្រេចលទ្ធផលជាផ្លូវការណ៍តែម្តង នឹងត្រូវធ្វើឡើង
ក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីការប្រកាសលទ្ធផលនោះភ្លាម គេឃើញមានការបាញ់កាំជ្រួច អបអរសាទរពាសពេញផ្ទៃអាកាសនេះរដ្ឋធានី
ការ៉ាកាស់។ លោកប្រធាន ក្រុមប្រឹក្សា NEC បានប្រកាសថា លោក ចាវែស បានទទួលជោគជ័យ ដោយសម្លេងគាំទ្រ
៥៤.៥២ភាគរយ និងគូប្រកួតប្រជែងរបស់បានទទួលតែ ៤៤.៩៧ ភាគរយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសវេណូស៊ុយអេឡា ជាប្រទេសមួយ ដែលស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង ហើយមានទំនោរប្រឆាំង
នឹងសហរដ្ឋអាមេរិកយ៉ាងខ្លាំង។ បើតាមអ្នកវិភាគនានា តាំងពីមុនការបោះឆ្នោតបានបង្ហាញថា ការបោះឆ្នោតលើកនេះ
លោក ចាវែស នឹងជាអ្នកទទួលបានជោគជ័យជាលើកទី៣ ព្រោះថា សន្ទុះនៃការគាំទ្រលើរូបលោក គឺខ្លាំងក្លាណាស់
ទូទាំងប្រទេស។ លោក ហ៊ូហ្គោ ចាវែស បានឡើងកាន់តំណែងជា ប្រធានាធិបតី ២អាណត្តិ កន្លងមកហើយ តាំងពីឆ្នំា
១៩៩៩មក ដោយមួយអាណត្តិដឹកនាំរបស់ប្រទេសនេះ មានរយៈពេល ៦ឆ្នាំ៕