Oct-09-2012
យោងតាមសម្តីរបស់ ​​​អ្នក​នាំ​ពាក្យ​​​យោធា​ស៊ូ​ដង់​​​ម្នាក់​ បានប្រាប់ទី​ភ្នាក់​ងារ​​​​សារ​ព័ត៌​មាន​​​​ផ្លូវ​ការ​​​ស៊ូដង់ ​SUNA ​ថា
​ យន្ត​ហោះ​​​យោ​ធា​​មួយ​គ្រឿង​​​​​បាន​ធ្លាក់​​​កាល​ពី​ថ្ងៃទី​​៧ តុលា​​ នៅ​​អូម​​ឌួរ​ម៉ាន់​ ជា​ទី​ក្រុង​​​មួយ​​ស្ថិត​នៅ​ទល់​មុខ​រដ្ឋ​​ធានី​​​​ខា​ទុម​​​​
តាម​ដង​​ទន្លេ​នីល​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ​​១៥​នាក់​ ​​ក្នុងនោះ​ ​២នាក់​​​ស្លាប់​​ពេល​​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​។

                                      

                                      

លោក​អាល់​ សាវ៉ាមី​ ខាលីដ សាអាដ អ្នក​នាំ​ពាក្យ​​​​យោ​ធា​​​ស៊ូ​ដង់​​​បាន​ប្រកាស​ពី​ការ​បង្កើត​​​គណ​កម្មការ​​​ស៊ើប​​​អង្កេត​​​មួយ
​រក​​​មូល​ហេតុ​​​នៃ​ការ​​​ធ្លាក់​យន្ត​ហោះ​​​​​ធុន ​​ANTONOV-12 នោះ។ ​​មុន​នេះ​កង​ទ័ព​​ស៊ូដង់​​​ឲ្យ​ដឹងថា ក្នុង​ចំណោម​​​មនុស្ស​
ទាំង ​ ​២២​នាក់ ​​​ស្ថិត​ក្នុង​យន្ត​ហោះ​​​​នេះ ​១៣​នាក់​​ស្លាប់​នៅ​នឹង​កន្លែង​​​​។ ​យន្តហោះ​​នេះ​ដឹក​ទាហាន​​ ១៦​នាក់​​​ពី​ក្រុង​​ខាទុម
​​​ទៅ​កាន់​ក្រុង​​​អែល​ហ្វាស័រ​​​ ទី​ប្រជុំ​​​​ជន​នៃ​ខេត្ត​​​​​ដាហ្វួរ​ខាង​ជើង​។

គួរបញ្ជាក់ថា កង​ទ័ព​ស៊ូដង់បាន​​​​ប្រកាស​ថា គ្រោះ​ថ្នាក់​​​នេះ​បណ្តាល​ពី​បញ្ហា​​​បច្ចេក​ទេស​ ព្រោះ​អ្នក​បើក​​បាន​​រាយ​ការណ៍​
ពី​ការ​គាំង​​​ម៉ាស៊ីន​​​មិន​ដើ​រ៕
cam111
 

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post