ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រ​កាស​ពី​​ កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​សហ​រដ្ឋ​អា​ម៉េ​រិក​​ដើម្បី​បង្កើន​នូវ​ប្រ​ ព័ន្ធ​បាញ់​គ្រាប់​ផ្លោងចំងាយឆ្ងាយ​​ជិត​បី​ដងបើ​ធៀប​នឹង​កិច្ច​ព្រម​ព្រៀង​ មុន។
US Sth Kor missiles
ខ្លួន​បាន​និយាយ​ថា​ការ​ធ្វើ​បែប​នេះ​គឺ​ ដើម្បី​ប្រឆាំង​ទៅ​ នឹង​ការ​គំរាម​កំហែង​ពីប្រទេស​កូរ៉េ​ខាង​ជើង។ ប្រ​ទេស​កូរ៉េ​ខាង​ជើង​ទាំង​មូល ផ្នែក​ខ្លះ​នៃ​ប្រ​ទេស​ចិន និង​ប្រ​ទេស​ជប៉ុន​ស្ថិត​នៅ​ក្នុង​រយៈ​ចំងាយ​នៃ​ប្រព័ន្ធ​បាញ់​គ្រាប់​ផ្លោង ​ថ្មី​ដែល​អាច​បាញ់​ដល់​ចំងាយ​៨០០​ គី​ឡូ​ម៉ែត្រ​ឯណោះ។
នៅ ​ក្នុ​ងកិច្ច​ព្រម​ព្រៀង​មុន​ប្រទេស​កូរ៉េ​​ខាងត្បូង​ត្រូវ​កំណត់​ចំងាយ​នៃ​ ការ​បាញ់​គ្រាប់​ផ្លោង​ដែល​អាច​បាញ់​បាន​តែ​ក្នុង​ចំងាយ ៣០០ គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ដើម្បីធា​នា​នូវ​សន្តិ​សុខ​របស់​ខ្លួន៕ ប្រភពព័ត៌មាន ៖ radio australia

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post