- Monday, 08 October 2012 16:22
ក្រុងអ៊ីស្លាម៉ាបាត:
តារាកីឡា គ្រីកឃីតក្លាយជាអ្នកនយោបាយ លោកអ៊ីមរ៉ាន់ ខាន់
និងអ្នកគាំទ្រលោក បានឆ្លងកាត់ការបិទផ្លូវ
ជាច្រើនដើម្បីជំរុញដំណើរទៅកាន់តំបន់កុលសម្ព័ន្ធប៉ាគីស្ថាន
ដើម្បីតវ៉ាប្រឆាំងការវាយប្រហារពីយន្តហោះ
គ្មានអ្នកបើកបររបស់អាមេរិក
ដោយផ្គើននឹងនឹងការព្រមានពីក្រុមមន្ត្រី។
លោកអ៊ីម រ៉ាន់ កាលពីថ្ងៃចន្ទបាន
ដឹកនាំអ្នកគាំទ្រជាង១០០០
នាក់និងសកម្មជិនសន្តិភាពលោកខាងលិចរាប់សិបនាក់ទៅកាន់ក្រុង
Tank ជាទីប្រជុំជនចុងក្រោយនៅមុនតំបន់ពាក់កណ្តាលស្វ័យត
ដែលក្រុមតាលីបង់ និងអាល់កៃដា មានទីតាំងរឹងមាំ
និងដែលជារឿយៗគេហៅថា កន្លែងគ្រោះថ្នាក់ បំផុតលើផែនដី។
ក្រុម អាជ្ញាធរ
បានបិទផ្លូវដោយរថយន្តតុងតឺនើរ នៅលើផ្លូវហាយវ៉េ។
បន្ទាប់ពីមានការពន្យារពេលជាច្រើនដង
កងទ័ពបានប្រាប់អ្នកតវ៉ាថាវាមិនមានសុវត្ថិភាពទេ
នៅលើផ្លូវបន្ទាប់ពីមេឃងងឹត។ ក្រុមអាជ្ញាធរ បានបន្តថា
អ្នកតវ៉ានឹង មិនអនុញ្ញាតិឲ្យចូលតំបន់កុលសម្ព័ន្ធនោះទេ
ដើម្បីសុវត្ថិភាព។ លាង ផាន់ណារ៉ា ៖ ភ្នំពេញប៉ុស្តិ៍