www.cam111.com
Oct-08-2012
រថយន្តដែល
ផ្ទុកគ្រាប់បែក មួយគ្រឿង បានផ្ទុះធ្វើឲ្យ ខូចខាត ទីបញ្ជាកាប៉ូលីស
ក្នុងរដ្ឋធានីដាម៉ាស កាលពីថ្ងៃអាទិត្យ ទី០៧ ក្រោយពេលដែល កងកម្លំាងស៊ីរី
បានបាញ់ផ្លោង គ្រាប់កាំភ្លើង ត្បាល់ប្រឆំាងនឹង កងកម្លំាងរបស់ ប្រទេស តួកគី
នៅតាមព្រំដែន ដែលនេះក៏ជា ការបញ្ឆេះឲ្យ មានការសងសឹក ថ្មីមួយទៀត
ខណៈដែលការប្រយុទ្ធ ស៊ីសាច់ហុតឈាម កំពុងកើតមាននៅ ទីក្រុង សំខាន់ទីពីរ
គឺអាឡេពផូនោះ។


យោងតាមព័ត៌មានពីទូរទស្សន៍សឹង្ហបុរី
Channel News Asia បានឲ្យដឹងនៅ ថ្ងៃចន្ទ ទី០៨ ខែតុលា ឆ្នំា២០១២នេះថា
គ្រាប់ បែកបានផ្ទុះ ចេញពីរថយន្ត ក្រុងមួយគ្រឿងដែលចតនៅ ជិតទីបញ្ជាកាប៉ូលិស
ស្ថិតនៅលើផ្លូវ ខាលីដប៊ីន អាល់ វ៉ាលីដ កណ្តាលទីក្រុង ដាម៉ាស
បណ្តាលឲ្យមន្រ្តី ប៉ូលិសម្នាក់ បានស្លាប់ និងខូចខាតអគារ
នៃទីបញ្ជាការនោះផងដែរ។
ទាក់ទិននឹងការផ្ទុះនេះដែរ
សាក្សីម្នាក់ដែលបានឃើញបានប្រាប់ទីភ្នាក់ងារ ព័ត៌មាន AFPថា
ការបំផ្ទុះនោះបានកើតឡើង ក្រោយ ពេលដែលមានការបាញ់ កាំភ្លើង ធុនធ្ងន់
ខណៈដែលក្រុមអ្នក អង្កេតការណ៍ សិទ្ធិមនុស្សបាន រាយការណ៍ពីចំនួន អ្នកស្លាប់
និងរបួស ដោយមិនបានលើកឡើងពីការខូចខាត ក្នុងពេលដែល រដ្ឋធានីដាម៉ាស
ការបំផ្ទុះគ្រាប់បែក វាយប្រហារ ប៉ុស្តិ៍សនិ្តសុខ មាន ការកើនឡើង កម្រិតខ្ពស់
នោះ។
ស្របពេលនោះដែរ
ក្រុមឧទ្ទាមជីហាត បានចេញមុខ អះអាងទទួល ខុសត្រូវ លើការវាយ ប្រហារ
ដោយគ្រាប់បែក កាលពី ថ្ងៃទី២៦ ខែកញ្ញា នៅទីបញ្ជាកា កម្លាំង ប្រដាប់អាវុធ
ក្នុងទីក្រុង ដាម៉ាស ដែលពេលនោះ អាជ្ញាធរបាននិយាយថា ការបំផ្ទុះ នោះធ្វើឲ្យ
កម្លំាងសន្តិសុខ ០៤នាក់ ស្លាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា
ក្នុងពេលដែលស៊ីរីសង្គ្រាម ក្នុងប្រទេសកំពុងតែ ផ្ទុះឡើងយ៉ាងក្តៅគគុកនោះ
កាលពីថ្ងៃពុធ ប្រទេស ស៊ីរី បានបាញ់ផ្លោង គ្រាប់កាំភ្លើង ចូលក្នុងទឹកដី
តាមព្រំដែន នៃ ប្រទេសតួកគី ដែលបណ្តាឲ្យមានអ្នកស្លាប់ ៥នាក់ ហើយ
នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ សភាតួកគី ក៏បានបើកភ្លើងខៀវ ដល់រដ្ឋាភិបាល
ឲ្យប្រើប្រាស់កម្លំាង យោធាប្រឆំាងនឹងស៊ីរីវិញ
ប្រសិនបើមានករណីចាំបាច់កើតឡើង៕