www.cam111.com  Oct-08-2012
តុល្យការ​ជន​រងគ្រោះ​ដោយសារ​ការផ្ទុះ​មួយ​ ដែល​ប្រហែល​បណ្តាល​មកពីការ​លួចលាក់​ផលិត ​និងស្តុក​ក្បាល​ផ្ទុះ
​ដោយ​ខុស​ច្បាប់​ក្នុងអគារ​ស្នាក់​នៅ​មួយ​នាភាគ​ខាងជើង​ប្រទេស​ចិន ​កាលពី​រសៀល​ថ្ងៃទី​៦ ខែតុលា ​កន្លងមក​នេះបាន
បណា្តលឲ្យមានអ្នក​ស្លាប់​ឡើង​ដល់​ ៣នាក់។

                                      

យោងតាមប៉ូលិស​មូលដ្ឋាន​រាយការណ៍​ កាលពី​ថ្ងៃទី​៧ ខែតុលា​ថា ​គ្រោះ​ថ្នាក់​នោះ​កើត​មាន​នា​ថ្ងៃទី​៦ តុលា ​វេលា​ម៉ោង​
៣រសៀលម៉ោង​ក្នុងស្រុក​ក្នុងទី​ក្រុង​បាវ​ឌីញ ​ខេត្ត​ហ៊ឺបី ភាគ​ខាង​ជើង​ចិន។

ក្រៅ​ពី​អ្នក​ស្លាប់​​ មនុស្ស​ចំនួន​ ៣៤​នាក់​ត្រូវ​របួស​។ ​ប៉ូលិស​បាន​រក​ឃើញ​ប្រអប់​នានា​ដាក់​ក្បាល​ផ្ទុះ​នៅ​កន្លែង​កើត​ហេតុ​
ក្នុងអគារ​កម្ពស់ ​៦​ជាន់​ស្ថិត​នៅ​ភូមិ​ដុង​វូ​យ៉ាវ​។ ​ប្រអប់​ដាក់ក្បាល​ផ្ទុះ ​ព្រម​ទាំង​គ្រឿង​ផ្ទុះ​ក៏​ត្រូវ​បាន​រកឃើញ​​ដែរ​នៅ
​​ផ្នែក​ខា​ង​ក្រោម​​ដីនៃ​អគារ​នោះ។ ការផ្ទុះ​ធ្វើ​ឲ្យ​អគារ​នេះ​​បាក់​អស់​មួយ​ផ្នែក​ ហើយ​​បណ្តា​ល​ឲ្យ​បែក​កញ្ចក់​អគារ​ទាំងឡាយ​​
ស្ថិត​នៅ​ចម្ងាយ​ដល់​ ២០០​ម៉ែត្រ​ពី​កន្លែង​ផ្ទុះ៕

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post