ថ្ងៃទី​ 27 ខែកញ្ញា ឆ្នាំ2012, ម៉ោង 10:31 AM ប្រែស​ម្រួ​ល​ដោយ ម៉ាណែត
2

ប៉ាគីស្ថាន (BBC): មន្ត្រី​ប៉ាគីស្ថាន​និយាយ​ថា ប្រជាជន​រាប់​ម៉ឺន​នាក់ ត្រូវ​គ្មាន​ទីជម្រក​ស្នាក់​នៅ ដោយសារ​​គ្រោះ​​​ទឹក​ជំនន់ ខណៈ​ពេល​​ភ្លៀងធ្លា​ក់​​យ៉ាង​ធ្ងន់​ធ្ងរ នៅខេត្ត​ស៊ីន្ធ(Sindh) និង​ខេត្តបា​ឡូ​ជីស្ថាន (Balochistan) ក្នុង​ប្រ​ទេ​ស​​ប៉ាគីស្ថាន។
លំនៅដ្ឋានប្រហែលជា​១២០.០០០ខ្នង​ ត្រូវបានទទួលរងការខូចខាត ហើយ​តង់ប្រមាណជា​ង​រាប់ម៉ឺនផ្ទាំង​ក៏ត្រូវបាន​ចែកចាយ​ សម្រាប់​ប្រជា​ជនគ្មាន​ទីជម្រកផងដែរ។
មន្ត្រី​ក្នុង​ខេត្តបាឡូជីស្ថាន បាននិយាយ ថា ​ប្រជាជនប្រហែល៨០% កំពុង​ទទួល​​ផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ ដោ​យសារ​គ្រោះ​ទឹក​ជំនន់​ក្នុងរដួវ​មូសុង​នេះ ប៉ុន្តែ អ្នក​ឆ្លើយឆ្លងព័ត៌មាន​បាន​និយាយថា ទោះបីជា​យ៉ាងណាក្តី គ្រោះ​ជំនន់ឆ្នាំនេះ មិន​មាន​ផលប៉ះ​ពាល់ខ្លាំងដូចកាល​ពីពីរ​ឆ្នាំមុន ដែលបានបំផ្លិចបំផ្លាញ​ប្រទេស​ស្ទើរតែទាំង​ស្រុង​នោះឡើយ។
ទោះបី​ជា​យ៉ាងណាមន្ត្រីបាននិយាយថា អាហារ តង់ និងថ្នាំសង្កូវ បានការផ្គត់ផ្គង់ស្បៀងអាហារ ក្នុងខេត្តបាឡូឈីស្ថាន មាន​ចំនួន​តិចមែនទែន មិនគ្រាប់គ្រាន់សម្រាប់​ប្រជា​ជន​​ ក្នុងខេត្តដ៏ធំបំផុតរបស់ប៉ាគីស្ថានមួយនេះទេ​។
នៅខេត្តបាឡូជីស្ថាន រដ្ឋាភិបាលបានបង្កើតប៉ុស្តិ៍ពិនិត្យសុខភាពជូនប្រជាជន ដើម្បីជួយព្យាបាលជំងឺប្រព័ន្ធរំលាយអាហរ គ្រុនចាញ់ និងជំងឺផ្សេង័ៗទៀត ដល់ប្រជាជន​៥០០.០០០នាក់ ដែលគ្មានជម្រក។
កងទ័ព ត្រូវបានអំពាវនាវឱ្យចូល​រួមក្នុងប្រតិបត្តិការ​​ជាមួយ​ភ្នាក់​ងារ​​ក្រុម​ ជួយសង្គ្រោះ ថ្វីបើពួកគេចង់ចាកចេញពីខេត្ត ដែលក្រុមសកម្មប្រយុទ្ធតាលីបង់ ធ្លាប់​ប្រើ​ជា​ពីជម្រក​សម្រាប់​ការវាយប្រហារ ក្នុងតំបន់ជាប់ព្រំដែន​ប្រទេសអាហ្វ​ហ្គា​នីស្ថានក៏ដោយ៕akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post