ថ្ងៃទី​ 04 ខែតុលា ឆ្នាំ2012, ម៉ោង 06:22 AM ប្រែសម្រួលៈ ស៊ុនហ្វាន
1

ស៊ីរី (BBC) : កាំភ្លើង​ធំ​របស់​ទួរគី បាន​បាញ់​ផ្តក់​ទៅ​លើ​ទីតាំង​សំខាន់ៗ នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រោយ​ពី​គ្រាប់​ផ្លោង​ពីប្រទេស​ស៊ីរី បាន​សម្លាប់​មនុស្ស៥ នាក់ នៅ​តំបន់​ព្រំដែន​ភាគ​ខាង​ត្បូង​ប្រទេស​ទួរគី។
ស្ត្រីម្នាក់ និងកូនរបស់នាង៣ នាក់ បាន​ស្លាប់ ក្នុងចំណោមជនរងគ្រោះ ដែល​រងការ​វាយ​ប្រហារ​ដោយ​គ្រាប់​ផ្លោង​របស់​កង​កម្លាំងស៊ីរី នៅភូមិ​អាក់ខាកែល​(Akcakale)
នេះជាការឆ្លើយតបលើកដំបូង​របស់​ទួរគី ទៅលើប្រទេសស៊ីរី ក្នុងអំឡុង​ពេល​បះបោររយៈពេល ១៨ខែ ប្រឆាំង​នឹង​ប្រធានាធិបតីបាសារ អាល់អាសាដ(Bashar al-Assad)
ក្រុមអគ្គរដ្ឋទូតអង្គការណាតូ កំពុងពិភាក្សាគ្នា ពីបញ្ហានេះ។ ក្រុមសម្ព័ន្ធមិត្តយោធានេះ បានចេញសេចក្តីថ្លែងការណ៍ថា នឹងបន្តគាំទ្រសមាជិករបស់ខ្លួន(ទួរគី) និង​តម្រូវ​ឲ្យ​មាន​បទ​ឈប់បាញ់ភ្លាមៗប្រឆាំងនឹងសម្ព័ន្អមិត្តរបស់ខ្លួន ហើយក៏បានអំពាវនាវឲ្យរបបគ្រប់គ្រងស៊ីរី បញ្ចប់ភាពហិង្សា ដែលជាការរំលោភច្បាប់អន្តរជាតិ។
លោករីសេប តាយយីប អឺរហ្គែន(Recep Tayyip Erdogan) នាយករដ្ឋមន្ត្រីទួរគី បាននិយាយថា “កងកម្លាំងរប់យើងនៅតាមព្រំដែន បានឆ្លើយតបតទៅវិញភ្លាមៗ ទៅលើ​គោលដៅ​នានា។ ទួរគី នឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងបែបនេះ មកលើសន្តិសុខជាតិយើងបានទេ”។
ទាក់ទិននឹងការចោទប្រកាន់នេះ ស៊ីរីបាននិយាយថា ខ្លួនកំពុងរកប្រភពដែលបាញ់ឆ្លងដែន ដែលបានវាយប្រហារទៅលើភូមិអាក់ខាកែល។
លោកអមរ៉ាន ហ្សូប៊ី (Omran Zoabi) រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ីរី បានថ្លែងថា “ស៊ីរី សូមសម្តែងមរណទុក្ខ និងសោកស្តាយចំពោះគ្រួសារជនរងគ្រោះ និងប្រជាជនជាមិត្ត​ទួរគី​ទាំងអស់”។
អគ្គលេខាធិការអង្គការណាតូ លោក លោកអែនដឺរ ហ្វក់ រ៉ាសមូសសេន(Anders Fogh Rasmussen) បានថ្លែងក្រោយហេតុការណ៍នេះ ថា ណាតូ គ្មានបំនងមិនជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុងស៊ីរីទេ ប៉ុន្តែ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារទួរគី ក្នុងករណីចាំបាច់។
លោកស្រីហ៊ីលឡារី គ្លីនតុន(Hillary Clinton) រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា”យើងមាកំហឹងយ៉ាងខ្លាង ចំពោះកងទ័ពស៊ីរី ដែលបានបាញ់ឆ្លងព្រំដែន …និងសូម​សម្តែង​​ការសោកស្តាយ និងមរណទុក្ខចំពោះការបាត់បង់ជីវិតនៅក្នុងប្រទេសទួរគីផងដែរ”។
ការប៉ះទង្គិចរវាងស៊ីរី និងទួរគី បានបង្កឲ្យមានសម្ពាធកាន់តែខ្លាំងថែមទៀត ទៅលើរដ្ឋាភិបាលស៊ីរី ខណៈដែលនៅក្នុងប្រទេស កាលពីថ្ងៃពុធ មានមនុស្សយ៉ាងតិច ៣៤នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ នៅកណ្តាក់ក្រុងធំទី២ របស់ស៊ីរី អាឡេបប៉ូ(Aleppo)។ ការវាយប្រហារសំដៅទៅលើអគារ​ដែល​សំខាន់ៗ​ក្នុងក្រុង ដែលក្រុមយោធាប្រើប្រាស់ ដែលករណីខ្លះធ្វើឡើង ដោយបំផ្ទុះរថយន្ត៕akt

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post