ពួក ​អភិបាលខេត្ត​ថៃ​ចំនួន​៣០​កាលពី​ថ្ងៃ​សុក្រ​ត្រូវបាន​បញ្ជា​អោយ​ត្រៀម​ ទប់ទល់​ផល​ប៉ះពាល់​ពី​ព្យុះ​Gaemi ដែល​នឹង​ធ្វើដំណើរ​ទៅ​ពី​កម្ពុជា​និង​អាច​បង្ក​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ ពីរ​បី​ថ្ងៃ​ខាង​មុខ​។​

​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ​កាលពី​ថ្ងៃ​ សុក្រ​បាន​ទូរស័ព្ទ​ទៅ​ចៅហ្វាយខេត្ត​ចំនួន​៣០​ដោយ​ប្រាប់​ពួកគេ​អោយ​ត្រៀម​ ដោះស្រាយ​ការធ្លាក់​​ភ្លៀង​ខ្លាំង​ដែល​អាច​កើតមាន​និង​ការ​ជន់​លិច​ភ្លាមៗ​។
​ក្នុងពេល​ជាមួយគ្នា​នាយករដ្ឋមន្ត្រី​ថៃ​ លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​នៅថ្ងៃនេះ​បាន​ផ្តល់​ការធានា​ថា​ថៃ​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ ដើម្បី​ប្រឈម​ដោះ​​ស្រាយ​ផលវិបាក​ដែល​បង្ក​ឡើង​ពី​ព្យុះ​Gaemi ដែល​អាច​នឹង​មកដល់​ថៃ​នៅ​ថ្ងៃ​សៅរិ៍​បន្ទាប់​ពី​ឆ្លងកាត់​វៀតណាម​និង​ឡាវ​ នៅពេល​ផ្នែក​ឧតុនិយម​ថៃ​បាន​និយាយ​ថា​ព្យុះ​នេះ​នឹង​ឆ្លងកាត់​ភាគ​ឦសាន​និង​ កណ្តាល ដោយ​នាំមក​ទឹកភ្លៀង​យ៉ាងច្រើន​ចាប់ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ​។​

​ លោកស្រី​បាន​និយាយ​ថា​នាយកដ្ឋាន​បង្ការ​និង​សម្រាល​គ្រោះមហន្តរាយ​នៃ​ ក្រសួងមហាផ្ទៃ​បានធ្វើការ​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​ក្រុង​បាងកក​ ដើម្បី​ធានា​ថា​ទឹកជំនន់​នឹង​ត្រូវ​បាន​បូម​បាច​ចេញ​ភ្លាមៗ​។​​ការិយាល័យ​ ឧតុនិយម​ក៏​ព្យាករណ៍​អំពី​ព្យុះ​មួយ​ទៀត​ឈ្មោះ​Phrapiroon​ដែល​នឹង​បក់​មកលើ ​ព្រះរាជាណាចក្រ​ថៃ​បន្ទាប់​ពី​ព្យុះ​Gaemi​។​ការ​ធ្លាក់ភ្លៀង​នឹងមាន​ថែម​ ទៀត​និង​អាច​មាន​ខ្យល់​ខ្លាំង​នៅ​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​នៅ​ចុង​សប្តាហ៍​ នេះ​នៅពេល​ព្យុះ​ធ្វើដំណើរ​ចូល​ថៃ​ក្នុង​ដំណើរ​ពី​វៀតណាម​និង​កម្ពុជា​មុន​ ពេល​វា​ចាក​ចេញពី​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​៕ ប្រភពព័ត៌មាន ៖ CEN

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post