www.cam111.com
Oct-11-2012
នាងកាតារីណា មីកលីអូរីនី (Catarina Migliorini) ជាសិស្សសាលា បានប្រកាសដាក់លក់ដេញថ្លៃព្រហ្មចារីរបស់នាង
ធ្វើឲ្យផ្អើលគ្រប់សារព័ត៌មានទាំងអស់ នាងបានក្លាយជាវីរុស ដែលរំខានដល់អារម្មណ៍ស្រើបស្រាលដល់បុរសៗ
កាលពីសប្តាហ៍មុនបន្ទាប់ពីមានព័ត៌មានបានចេញផ្សាយថា សិស្សស្រីជនជាតិប្រេស៊ីលអាយុ ២០ឆ្នាំដ៏ស្រស់ស្អាតនេះ
បានកំពុងដាក់លក់ដេញថ្លៃព្រហ្មចារីរបស់នាង ដើម្បីយកលុយជួយគ្រួសារក្រីក្រក្នុងប្រទេសខ្លួន។

ប៉ុនែ្តអ្នករៀបចំការដាក់លក់ដេញថ្លៃនេះ បានប្រាប់សារព័ត៌មាន HuffPost Weird News ថា គាត់មានការភ្ញាក់ផ្អើល
យ៉ាងខ្លាំង នៅពេលនាងបានប្រាប់ទៅដល់សារព័ត៌មានជាច្រើនថា នាងលក់ព្រហ្មចារីដើម្បីជំនួយសប្បុរសធម៌
ព្រោះគាត់គិតថានាងធ្វើនេះ ដើម្បីប្រាក់កំរៃ និងដើម្បីការលើកតម្កើងតំលៃខ្លួនតែប៉ុណ្ណោះ។
អ្នកផលិតខ្សែភាពយន្ត អូស្ត្រាលី លោកចាស្ទីន សីសិលី (Justin Sisely) បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា
ខ្ញុំមានការភ្ញាក់ផ្អើលពេលនាងបាននិយាយដូច្នេះ ពីព្រោះនៅក្នុងទំនាក់ទំនងទាំងអស់របស់ខ្ញុំចំពោះនាង គឺនាងបានធ្វើ
ឲ្យខ្ញុំឃើញយ៉ាងច្បាស់ថា វាជាការសំរេចចិត្តធ្វើជំនួញមួយសំរាប់រូបនាង។
តែទោះជាយ៉ាងណាក៏ដោយ កាតារីនា មីកលីអូរីនី បានបញ្ជាក់ប្រាប់អ្នកសារពត៌មានថា ការដែលនាងធ្វើបែបនេះ
ដើម្បីផ្តល់ប្រាក់ជំនួយមួយចំនួន ធ្វើទីជំរកសំរាប់គ្រួសារក្រីក្រ នៅក្នុងតំបន់ Santa Catarina ប្រេស៊ីលភាគខាងត្បូង
ដែលជាស្រុកកំណើតរបស់នាង។
គួរបញ្ជាក់ដែរថា ការដាក់ដេញថ្លៃ នឹងបញ្ចប់នៅថ្ងៃទី១៥ ខែតុលានេះ ហើយមកទល់ពេលនេះ តំលៃព្រហ្មចារីរបស់នាង
បានឡើងដល់ ១៩០,០០០ដុល្លាអាមេរិកហើយ៕