www.cam111.com
Oct-11-2012
និស្សិតស្រីម្នាក់អាយុ ១៨ ឆ្នាំ នាង Jessica Logan បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ដេក
នៃផ្ទះរបស់នាង បន្ទាប់ពីអតីតមិត្តប្រុសរបស់នាងបានផ្ញើសាររូបភាពស្រាតជាច្រើនសន្លឹកទៅចែកជូនមិត្តភក្តិជិតស្និទ្ធ
របស់នាង និងអ្នកដទៃទៀតនៅក្នុងវិទ្យាល័យ Sycamore។

បើតាមប្រភពព័ត៌មាន today.msnbc.msn បានចុះផ្សាយ ឪពុកម្តាយរបស់ Jessica បានប្រាប់ឲ្យដឹងថា បន្ទាប់ពីរូបភាព
ទាំងនោះបានចាប់ផ្តើមបញ្ជូនតៗគ្នាជុំវិញវិទ្យាល័យ Sycamore នោះ ធ្វើឲ្យ Jessica មានការខ្មាសអៀនពីសំណាក់
មិត្តភក្តិស្និទ្ធស្នាលរបស់នាង និងសិស្សដទៃទៀតពេញវិទ្យាល័យ។ ម្តាយនាងបានបន្តថា គាត់បានទទួលប្រាក់សំណង
១៥៤០០០ដុល្លារអាមេរិក ពីវិទ្យាល័យដែលត្រូវបានចោទប្រកាន់ថា បានធ្វើព្រងើយកន្តើយមិនជួយការពារកូនស្រី
របស់ពួកគាត់នោះ។
ក្រោយពីការស្លាប់របស់នាង Jessica គ្រួសាររបស់នាងបានប្តឹងទៅតុលាការ ដោយចោទប្រកាន់នាយកសាលានោះថា
បានបំពានលើសិទ្ធិរបស់នាង ដោយមានការខកខានមិនបានបញ្ឈប់ការយាយី ផ្លូវភេទពីសិស្សដទៃទៀតៗ និងសងជំងឺ
ដោយចំនួនទឹកប្រាក់ ៦៦០០០ដុល្លារ ទៅដល់ ១៥៤០០០ដុល្លារ៕