កូរ៉េ ​ខាង​ជើង​ដែល​ជា​ប្រទេស​ក្រីក្រ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ធ្វើ​ការ​គំរាម​វាយ​ប្រហារ លើ​កូរ៉េ​ខាង​ត្បូង ប្រសិន​បើ កូរ៉េ​ខាង​ត្បូង​បន្ត​អនុញ្ញាត​ឲ្យ​សកម្មជន​ក្នុង​ប្រទេស ​ចែក​ចាយ​ខិត​ប័ណ្ណ​ប្រឆាំង​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទៀត ដែល​នេះ​ជា​ការ​ព្រមាន​ដ៏​រស៊ើប​មួយ ប្រឆាំង​នឹង​សត្រូវ​របស់​ខ្លួន​នេះ។
ប្រទេស ​កូរ៉េ​ខាង​ជើង ដែល​នៅតែ​មាន​ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ ក្នុង ឆ្នាំ ១៩៥០-៥៣​ បាន​បញ្ចប់​នោះ តែង​តែ​ធ្វើ​ការ​រិះគន់​ដោយ​ពាក្យ​គ្រោត​គ្រៀត ទៅ​លើ​ប្រទេស​សេរី និង​អ្នក​មាន​កូរ៉េ​ខាង​ត្បូង​ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្លួន និង​ជា​រឿយៗ​គំរាម​ធ្វើ​សង្គ្រាម។
ការ​បោះ​ឆ្នោត​ប្រធានាធិតី​ដែល​ជិត ​មក​ដល់​នៅ​កូរ៉េ​ខាង​ត្បូង និង​គម្រោង​ដាក់​ពង្រាយ​គ្រាប់​មីស៊ែល​ដោយ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល បាន​បំផ្ទុះ​កំហឹង​កូរ៉េ​ខាង​ជើង និង​ញុះ​ញង់​ឲ្យ​មាន​បទ​អត្ថាធិប្បាយ​ប្រទូស​រាយ​ពី​ទីក្រុង​ព្យុង​យ៉ាង។
យោង ​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រដ្ឋ KCNA បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ប្រសិន​បើ​ខិត​ប័ណ្ណ​ដែល​រិះគន់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នោះ​ត្រូវ​បាន​ ចែក​ចាយ​នៅ​ថ្ងៃ​ច័ន្ទ កង​ទាហាន​នឹង​បើ​ការ​ប្រយុទ្ធ​ភា្លមៗ ដោយ​គ្មាន​ការ​ប្រាប់​ទុក​ជាមុន។
ភ្នាក់ងារ​នោះ​បាន​រាយ​ការណ៍​ថា «កូរ៉េ​ខាង​ត្បូង នឹង​វាយ​តំរង់​ទិស​ទៅ​តំបន់​ដែល​សំបូរ​ភ្លៀវ​ទេសចរណ៍ នៅ​ព្រំ​ប្រទល់​ទីក្រុង Paju ចម្ងាយ​ប្រមាណ​ជា ២ទៅ៣ ម៉ាយ​ពី​តំបន់​គ្មាន​យោធា​ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ និង​ដែល​ជា​តំបន់​ដែល​មាន​ការ​គំរាម​កំហែង​អស់​ជា​ច្រើន​ខែ​មក​ហើយ»។ លាង ផាន់ណារ៉ា (ភ្នំពេញប៉ុស្តិ៍)

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post