www.cam111.com
Nov-02-2012
រថយន្តដឹកឧស្ម័ន
មួយគ្រឿង បានផ្ទុះនៅក្នុង រាជធានីរីយ៉ាដ នៃ ព្រះរាជាណាចក្រ អារ៉ាប៊ី
សាអូឌីត នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលបាន
បណ្តាលឲ្យមនុស្ស ២៣នាក់ស្លាប់ និង ១៣៥នាក់រងរបួស។




ទូរទស្សន៍រដ្ឋ
អារ៉ាប៊ី សាអូឌីត បានចេញផ្សាយថា រថយន្តដឹកឧស្ម័ននោះ បានផ្ទុះនៅក្នុង
ទីក្រុងរីយ៉ាដតែម្តង ដោយមូល ហេតុពិតប្រាកដនៃការផ្ទុះនោះ
មិនទាន់មានការបបញ្ជាក់ឲ្យបានច្បាស់នោះទេ ប៉ុន្តែបើតាមការប៉ាន់ស្មាននោះ អាច
បណ្តាលមកពីបញ្ហាបច្ចេកទេស។
ចំពោះមនុស្សស្លាប់ច្រើនបែបនេះ
គឺដោយសារតែរថយន្តដែលផ្ទុកហ្គាសនោះ បានផ្ទុះនៅជិត អាគារមួយ បណ្តាលឲ្យ
រលំបាក់ចុះមកតែម្តង។ ដោយឡែកសម្រាប់ក្រុមជួយសង្គ្រោះក៏បាន
ទៅដល់កន្លែងកើតហេតុផងដែរ ដើម្បីជួយសង្គ្រោះ ហើយមនុស្សរងរបួសទាំងឡាយក៏បាន
បញ្ជូនទៅកាន់មន្ទីរពេទ្យរួចរាល់ផងដែរ៕