www.cam111.com
Nov-02-2012
បន្ទាប់ពីសហរដ្ឋអាមេរិក
ទទូលរងនូវការវាយ ប្រហារដោយព្យុះ សេនឌី ដែលមានបណ្តាលឲ្យ ប្រជាពលរដ្ឋស្លាប់
និង រងរបួស និងគ្មានទីជំរក ហើយបញ្ហាមួយ ដែលនឹងកើតនោះ គឺការធ្លាយប្រេង
ចូលសមុទ្រ។


យោងតាមសារព័ត៌មាន
CNN នៅថ្ងៃ សុក្រ ទី២ ខែវិចិ្ឆកា នេះបានឲ្យដឹងថា
អាជ្ញាធរឆ្នេរសមុទ្រអាមេរិក បានរាយការណ៍ ថា ប្រេងម៉ាស៊ូត ជាង៣សែនប៊ីដុង
បានធ្លាយហូរ ចូលឆ្នេរសមុទ្រ នៅក្នុងទីក្រុងញូវយ៉ក ដោយសារ តែមានការបែកធ្លាយ
នៅក្នុងរោងចក្រចម្រាញ់ប្រេង មួយកន្លែង នៅរដ្ឋញូវជឺស៊ី ។
បច្ចុប្បន្នខាងភាគីរោងចក្រ បានរួបរួមកម្មករប្រមាណ១០០
នាក់ដើម្បីចុះជួយអន្តរាគមន៍ និងទប់ស្កាត់ប្រេង ហូរចូលសមុទ្រ។ ចំណែក
ប្រជាជននៅក្នុងទីក្រុងញូវយ៉ក ចាប់ផ្តើមមាន ជីវិតប្រចាំថ្ងៃដូចធម្មតាវិញ
ប៉ុន្តែផ្នែកចរាចរណ៍ នៅមិនទាន់មានសភាព ប្រក្រតីព្រោះប្រព័ន្ធភ្លើងចរាចរណ៍
មិនទាន់ដំណើរ ការ និងគ្រឿងចក្រដែលដើរដោយ ថាមពល
អគ្គីសនីនៅក្នុងទីក្រុងកំពុងធ្វើការជួសជុលផងដែរ។
ក្រៅពីរដ្ឋាភិបាលអាមេរិក
ក៏មានរៀបចំអាហារឥតគិតថ្លៃ ដល់ក្រុមប្រជាជនដែល
ទទូលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ ខ្យល់ព្យុះ
និងផ្តល់សេវាកម្មពិនិត្យសុខភាពថែមទៀតផង៕