-
Friday, 02 November 2012 13:40
គម្រោងការដ៏ធំសម្បើមនេះត្រូវចំណាយ
ដើមទុន២៩០ពាន់លានដុល្លារ ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៣
នៅលើកោះ YongyuMuui ជិតអាកាសយានដ្ឋានអន្តរជាតិ Incheon
របស់កូរ៉េខាងត្បូង ។
សំណង់សតវត្សរ៍នេះនឹងសម្រេចនៅឆ្នាំ
២០៣០ លើផ្ទៃក្រឡា៨០គីឡូម៉ែត្រការ៉េ ស្មើនឹងម៉ាកាវ៣ដង ។
គម្រោងសាងសង់នេះរួមមានប្រព័ន្ធកាស៊ីណូ សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម
ឧទ្យានកម្សាន្ត ទីលានប្រណាំងរថយន្ត រំអិលព្រិល....។ល។ ហើយសង្ឃឹមថា
នឹងទាក់ទាញភ្ញៀវទេសចរណ៍បាន១៣៤លាននាក់
ក្នុង១ឆ្នាំព្រមទាំងបង្កើតការងារធ្វើចំនួន៩៣០.០០០ ៕