- Tuesday, 13 November 2012 15:21
ក្រុងអ៊ីស្លាម៉ាបាតៈ
ក្រុមមន្ត្រី បាននិយាយថា ប៉ាគីស្ថានមាន
ផែនការផ្តល់កិត្តិយសដល់សកម្មជនអប់រំសិក្សាជាសិស្សស្រីនាង
ម៉ាឡាឡា យូហ្សូហ្វហ្សៃ ដែលត្រូវក្រុមតាលីបង់បាញ់ប្រហារ
ដោយបើកសាលារៀនពិសេសក្រោមឈ្មោះរបស់នាង
សម្រាប់កុមារក្រីក្រទាំងឡាយ។
ប្រធាន គណកម្មាការជាតិដើម្បី
អភិវឌ្ឍន៍មនុស្ស អ្នកស្រីណាហ្វី សា សះ បាននិយាយថា៖ «សាលាម៉ាឡាឡា
ត្រូវបានគេគ្រោងបើកសម្រាប់១៦តំបន់
នៅជុំវិញប្រទេសប៉ាគីស្ថាន»។
អ្នកស្រីសះ បានបញ្ជាក់ថា
បំណងនេះគឺដើម្បីផ្តល់ឲ្យកុមារនៅក្នុងតំបន់ ដែលមាន
ឱកាសសិក្សាតិចតួចទាំងនោះមានឱកាស បាន ចូលរៀន ប៉ុន្តែបានបន្ថែមថា
ប្រាក់សម្រាប់គម្រោងនេះ គេនៅមិនទាន់រកបាននៅឡើយ។ ភ្នំពេញប៉ុស្តិ៍