ក្រុង​វ៉ាស៊ីន​តោនៈ ក្នុង​ដំណើរ​​ទស្សន​កិច្ច​​ ទៅ​បរទេស​​ដំបូង​របស់​លោក ​ចាប់​តាំង​ពី​ការ​បោះ​ ឆ្នោត​ពី​ថ្ងៃ​អង្គារ ប្រធានា​ធិបតី​អាមេរិក​លោកបារ៉ាក់ អូបាម៉ា កំពុង​តែ​មាន​ផែន​ការ បំពេញទស្សន​កិច្ច​​ ជា​ប្រវត្តិ​សាស្រ្ត​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កំណែ​ទម្រង់​ នៅ​មីយ៉ាម៉ា ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជោគ​ជ័យ​ដ៏​សំខាន់​មួយ​ ក្នុង​អំឡុង​អាណត្តិ​​ទីមួយ​របស់​លោក ​ហើយ​លោកក៏​នឹង​ទៅ​​ថៃ និង​កម្ពុជា​ផង​ដែរ​។
រដ្ឋ​មន្រ្តី​ការ​បរទេស​អា​មេរិក ​លោក​ស្រី​ ហ៊ី​ឡារី គ្លីន​តុន និងរដ្ឋ​​មន្រ្តី​ការ​ពារ​ជាតិ​អាមេរិក​ លោក ឡេអូន ផាណេតា ​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​អាស៊ី​ក្នុង​ខែ​នេះ​ដែរ​។ ខណៈ​ដែល​ពេល​វេលាជួន​គ្នា​ លោក អូបា ម៉ា នឹង​ចូល​រួម​​ជំនួប​កំពូល​អាស៊ី​ខាង​កើត​ នៅ​កម្ពុជា ​ដែល​​ក្រុម​អ្នក​ជំនាញមើល​ឃើញ​ថា​ ជា​សញ្ញា​ដ៏​មាន​ឥទ្ធិ​ពល​មួយ​។ ប្រភពព័ត៌មាន - ភ្នំពេញប៉ុស្តិ៍

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post