- Tuesday, 13 November 2012 09:53

ក្នុងរយៈពេល ៣ត្រីមាសជាប់ៗគ្នា
នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលជប៉ុនបាន កត់សម្គាល់ឃើញពីការ
ធ្លាក់ចុះនូវផលិតផលសរុបក្នុងស្រុកចំនួន ០,៩% នៅត្រីមាសទី៣។ មូលហេតុ
មកពីមានការធ្លាក់ចុះនូវការកម្មង់ទិញផលិតផលជប៉ុនពីទ្វីបអឺរ៉ុប
និងពីប្រទេសចិន។ ចិន និងជប៉ុនដែលបច្ចុប្បន្ន
កំពុងស្គាល់ភាពតានតឹងផ្លូវទូតរវាងគ្នាដោយសារតែជម្លោះដំណ្តើម
ទីប្រជុំកោះសេនកាគូនៅក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញាឆ្នំា ២០១២ នេះ វិបត្តិសេដ្ឋកិច្ចពិភពលោកបានជម្រុញឲ្យការលក់ផលិតផលជប៉ុនមានការ ធ្លាក់ចុះយ៉ាងច្រើន ពិសេសការលក់រថយន្ត និងគ្រឿងបរិក្ខារអេឡិចត្រូនិច។ ជាក់ស្តែង វិបត្តិនៅក្នុងប្រទេសអឺរ៉ុបមួយចំនួននាពេលបច្ចុប្បន្នបាននិង កំពុងជះឥទ្ធិពលអាក្រក់លើរោងចក្រ សហគ្រាសជប៉ុន។ ទាក់ទងជាមួយនឹងប្រទេសចិន ក្រៅពីបរិបទសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជប៉ុនក៏បានរងគ្រោះដោយសារតែកាយវិការរបស់រដ្ឋាភិបាល ទីក្រុងតូក្យូនៅក្នុងជម្លោះដំណ្តើមទីប្រជុំកោះសេនកាគូជាមួយចិននៅ ក្នុងសមុទ្រចិនខាងត្បូង។
បច្ចុប្បន្ននេះ និងជាមួយនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ រដ្ឋាភិបាលជប៉ុនបានងាកមកផ្តល់សន្ទុះសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការបង្កើនទិញនូវគ្រឿងបរិក្ខារផ្សេងៗសម្រាប់យកទៅកសាងឡើង វិញនូវតំបន់ប៉ែកឦសានប្រទេសដែលបានរងគ្រោះដោយរញ្ជួយដី និងរលកយ័ក្សស៊ូណាមីកាលពីខែមីនា ឆ្នំា ២០១១។ តែយ៉ាងណាដោយ វិធានការនេះនៅតែមិនគ្រប់គ្រាន់ទេ៕ ដោយៈ គួច គន្ធារ៉ា - RFI