- Thursday, 15 November 2012 10:39
ក្រុងភើតៈ
រដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន
មើលឃើញការប្តេជ្ញាចិត្ត របស់អាមេរិក ចំពោះទ្វីបអាស៊ី ដែលមាន
ទំនាក់ទំនងនងមិនអាចបដិសេធបាន ចំពោះមិត្តភាពដ៏យូរអង្វែងរបស់
ខ្លួន ជាមួយអូស្រ្តាលី។

រដ្ឋមន្រ្តីការបរទេស អាមេរិករូបនេះ
បានបង្ហាញពីការគាំទ្ររបស់អាមេរិកសម្រាប់ទំនាក់ទំនងកំពុងតែ
ដុះពន្លករបស់អូស្រ្តាលី ជាមួយឥណ្ឌា និងបានលើកទឹកចិត្តអូស្ត្រា
លីឲ្យពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនកាន់តែស៊ី
ជម្រៅដែលរួមមានតាមរយៈសមយុទ្ធផ្លូវសមុទ្ររួម ជាមួយឥណ្ឌា
ជារដ្ឋប្រ ជាធិបតេយ្យធំបំផុតពិភពលោក។
ក្នុង សុន្ទរកថាដំបូងរបស់លោកស្រី
ក្នុងដំណើរទស្សនកិច្ចមួយទៅក្រុងភើតដើម្បីកិច្ចចរចាថ្នាក់ខ្ពស់
ជាមួយរដ្ឋាភិបាលរបស់លោកស្រី នាយករដ្ឋមន្ត្រី ជូលៀ ជីឡាដ លោកស្រី
ហ៊ីឡារី បានលើកឡើងអំពីចិនក្នុងសន្ទករថាយ៉ាងខ្លីរបស់លោកស្រី
នៅឯសកលវិទ្យាល័យ Western Australia គ្រាន់តែនិយាយថា
«យើងព្យាយាម គាំទ្រ ការឡើងកូដ ដោយសន្តិវិធី របស់ចិន»។
លោកស្រី ហ៊ីឡារី កំពូងស្ថិតនៅ
ក្រុងភើសដើម្បីកិច្ចពិភាក្សាថ្នាក់ក្រសួងអូស្រ្តាលី-អាមេរិក
(AUSMIN) ជាទីដែលលោកស្រី
នឹងពិភាក្សាស៊ីជម្រៅស្តីពីកិច្ចសហប្រ តិបត្តិរវាងអូស្ត្រាលី
និងអាមេរិក ខណៈប្រទេសរបស់លោកស្រី
ព្យាយាមផ្តោតអារម្មណ៍យុទ្ធសាស្ត្ររបស់ខ្លួននៅអាស៊ី។
រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡេអូន ផាណេតា
ក៏ស្ថិតនៅក្នុងក្រុងនេះដែរ
សម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរបស់
អូស្រ្តាលីលោកស្ទេហ្វិន ស្មីត និងរដ្ឋមន្រ្តីការបរទេសលោក បប់ ខារ។
ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍