កាលពី​ថ្ងៃទី​១៥/៣ កូរ៉េខាងជើង​បាន​បាញ់ កាំជ្រួច​រយៈ​ចម្ងាយ​ខ្លី​២​គ្រាប់ ទៅលើ​តំបន់​សមុទ្រ​អន្តរជាតិ ភាគ​ខាងកើត ចន្លោះ​ព្រំប្រទល់​ដែនសមុទ្រ ជាមួយ​កូរ៉េខាងត្បូង ។​
​ការបាញ់​កាំជ្រួច​លើក​នេះ បំណង​ឆ្លើយតប​ជាមួយ​ការធ្វើ​សមយុទ្ធ​រួម​អាមេរិក​-​កូរ៉េខាងត្បូង Foal Eagla និង key Kesolver ដែល​ធ្វើឡើង​ចាប់ពី​ដើម​សប្តាហ៍​មុន និង​អូស​បន្លាយពេល​២​សប្តាហ៍ ។​
​គួរ​រំលឹក​ឡើងវិញ​ថា កូរ៉េខាងជើង​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែលមាន​សក្តានុពល​កាំជ្រួច​ អន្តរទ្វីប និង​អាវុធ​នុយក្លេអ៊ែរ ហើយក៏​ជា​ប្រទេសមួយ​ដែលមាន​ចំនួន​កងទ័ព​ច្រើនជាងគេ​លើ​ពិភពលោក ប្រៀប​នឹង​ចំនួន​ប្រជាជន ។​
​ម្យ៉ាងទៀត​មួយរយៈ​ខ្លី​កន្លងមក ប្រទេស​នេះ​បាន​ដំណើរការ​សមយុទ្ធ​ជា​បន្ត​បន​ញ​ទាប់ ក្នុង​ទ្រង់ទ្រាយ​ធំៗ និង​ពេញ​ផ្ទៃ​ប្រទេស ។ ក្រៅពីនោះ​គ៏​ធ្វើ​ា​ករ​កេណ្ឌ​ប្រមូល​កងទ័ព​ពី​កន្លែង​និស្សិត សិស្ស​... ។​
​ខាងក្រោម​ជា​រូបភាព​នៃ​ការធ្វើ​សមយុទ្ធ នៃ​ទ័ពថ្មើរជើង កាំភ្លើង​ធំ​ជើង​ទឹក​និង​ទ័ពអាកាស ។​

​ចំណុចកំពូល​នៃ​ភាព​តានតឹង​បាន​ស្តែងចេញ​ តាមរយៈ​សេចក្តីអំពាវនាវ​កាលពី​ថ្ងៃទី ១៧/៣ ម្សិលមិញ​នេះ​របស់​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស ប្រជាធិបតេយ្យ ឯកភាព កូរ៉េខាងជើង ដែលមាន​ខ្លឹមសារ​ជាអាទិ៍ ៖
...​ចក្រពត្តិ​អាមេរិក និង​បណ្តា​អនុភាព​បច្ចាមិត្ត កំពុងធ្វើការ​សមយុទ្ធ​សង្គ្រាម​នុយក្លេអ៊ែរ​យ៉ាង​ឆ្កួត​លីលា​... ។​
...​សភាព​ការ​លើ​ឧបទ្វីប​កូ​លី បាន​វិ​វត្ត​ហួស​កំរិត​ដែល​អាច​គ្រប់គ្រង​បាន ហើយ​ជម្លោះ​ដ៏​អាក្រក់​នេះ បច្ចុប្បន្ន​បានក្លាយ​ជា​រឿង​ចៀស​មិន​ផុត​... ។​
​ចំពោះមុខ​សភាពការណ៍​រួម​នេះ កងទ័ព និង​ប្រជា​ធន​កូរ៉េខាងជើង​បាន​ប្រមូលផ្តុំ ត្រៀម​ជាស្រេច សម្រាប់​សង្គ្រាម ចម្រុះ​មួយ​ដើម្បី​កម្ចាត់​សត្រូវ ។ សង្គ្រាម​ចម្រុះ​នេះ ជា​សង្គ្រាម​ដើម្បី​យុទ្ធ​ត្តិ​ធម៌ ការពារ​តម្លៃ និង​អធិបតេយ្យ​ជាតិ ។​
​បន្ទាប់ពី​ការអធិប្បាយ​យ៉ាង​វែង​មក សេចក្តីអំពាវនាវ​នេះ​បាន​លើកឡើងថា ៖
...​នៅក្នុង​សមរភូមិ​ចុងក្រោយ​នេះ កូរ៉េខាងជើង​នឹង​ឯកភាព​ទឹកដី​... ហើយ​អ្វីៗ​ដែល​បាត់បង់​នោះ គឺ​ព្រំប្រទល់​ដែន នៃ​កូរ៉េ​ទាំង​២​ប៉ុណ្ណោះ ។​
​នៅក្នុង​បរិបទ​មួយទៀត នៃ​ថ្ងៃ​ដដែល​(១៧/៣)​នេះ កាសែត Rodong Sinmum របស់​កូរ៉េខាងជើង បាន​ចុះផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង ព្រមាន​ថា ប្រសិនបើ​អាមេរិក​ប​ន្ទុះ​ឈ្នួន​សង្គ្រាម​នុយក្លេអ៊ែរ​នោះ កូរ៉េខាងជើង នឹង​អនុវត្ត​ប្រតិបត្តិការ​វាយ​សង្គ្រប់ ដោយ​នុយក្លេអ៊ែរ ក្នុងនោះ​ជប៉ុន​ជា​គោលដៅ​នៃ​ការវាយប្រហារ​ដ័​គួរ​ឲ្យ​តក់ស្លុត ប្រសិនបើ​ទា​ហ៊ាន​ចាប់ដៃ​ជាមួយ​អាមេរិក ប្រឆាំងនឹង​កូរ៉េខាងជើង ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post