ប៉ូលិស​ធ្វើការ​ហ៊ុមព័ទ្ធ​
ករណីនេះ​កើតឡើង​នៅ​ពន្ធនាគារ st-Jerome ចម្ងាយ​៦០Km ពី​ក្រុង​ម៉ុងរ៉េអាល នៅវេលា​ម៉ោង​ប្រមាណ ១៨​និង​២០​នាទី​(GMT) នា​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ។​
​តាម​មន្ត្រី​ពន្ធនាគារ​គឺ​ឧ​ទ្ធ​ម្ភា​ចក្រ​មួយគ្រឿង​បាន​ហោះ​មកដល់ ហើយ​ទម្លាក់​ខ្សែ​ឲ្យ​ឧក្រិដ្ឋជន​២​រូប​តោង​ឡើង ។​
​អត្តសញ្ញាណ​របស់​ជន​ល្មើស​២​រូប ត្រូវបាន​សន្និដ្ឋាន​គឺ Benjamin Hudon-Barbeau អាយុ​៣៦​ឆ្នាំ និង Danny Provancal ៣៣​ឆ្នាំ ។ ជនល្មើស​ទាំង​២​សុទ្ធសឹង​រងរបួស​ពេល​រំដោះខ្លួន ចេញពី​ពន្ធនាគារ ។​
​ភ្លាមៗ​នោះ​សមត្ថកិច្ច​បានធ្វើការ​ ហ៊ុមព័ទ្ធ​រុករក​ក្នុង​តំបន់​មួយ​យ៉ាង​ធំ ហើយ​ចាប់បាន​ជនល្មើស​ម្នាក់ ។ ជនល្មើស​ម្នាក់ទៀត កំពុង​ត្រូវបាន​ហ៊ុមព័ទ្ធ​នៅ​ទីប្រជុំជន Chertsey ។​
​ក្រៅពីនោះ​បុរស​២​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចាប់ខ្លួន រួម​និង​ឧ​ទ្ធ​ម្ភា​ចក្រ ព្រមទាំង​អ្នកបើកបរ​នា​កន្លែង​មួយ ចម្ងាយ​ពី​ពន្ធនាគារ​ប្រមាណ​៨៥km ។ យន្តហោះ​នេះ​ពួកវា​ប្លន់​បាន​ពី​ក្រុមហ៊ុន​ទេសចរណ៍​មួយ ។​
​មុនពេល​ត្រូវបាន​ចាប់ខ្លួន​មកវិញ ជនល្មើស Hudon-Barbeau ក៏បាន​ទូរស័ព្ទ​ឲ្យ​ស្ថានីយ៍​វិទ្យុ​ក្នុង​តំបន់​នោះ ប្រាប់ថា វា​ត្រៀមខ្លួន​ដើម្បី​ស្លាប់​រួចហើយ ៕​

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post