(ចេញផ្សាយថ្ងៃទី 07-05-2014, 4:05 pm) | ពលសេនា

រាជធនីភ្នំពេញ៖ តុលាការ​របស់ព្រះជាណាចក្រថៃ ​នៅរសៀលថ្ងៃទី០៧ ខែឧសភានេះ បានចេញ​សាលក្រម​សម្រេច អោយ​លោកស្រី យ៊ី​ង ឡាក់ និងសមាជិក គណៈរដ្ឋមន្រ្តី ចំនួន៩រូប អោយចុះ​ចេញពី​តំណែង ​ដោយ​រកឃើញថា លោកស្រី​មាន​កំហុស ជុំវិញការ​រំលោភ​បំពាន លើការប្រកាសតែងតាំង លេខាធិការ សភាសន្តិសុខជាតិ ដែលខុសពីងរដ្ឋធម្មនុញ្ញ​រប​ស់ ប្រទេស​ថៃ។
សាលក្រម​នេះ បានសម្រេចអោយ​លោកស្រី យ៊ី​ង ឡាក់ ចេញពី​តំណែង​នៅរសៀលនេះ ដោយឡើើងជំនួស មុខតំណែងវិញ ដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
​សេចក្តីរាយការណ៍​ព័ត៌មាន​ចេញពី​ប្រទេស​ថៃ និយាយថា ការសម្រេចចិត្ត​នេះ ទំនងជា​នឹងធ្វើ​អោយ​ស្ថានភាព​នយោបាយ​ថៃ​កាន់តែ​តានតឹង​។​
​លោកស្រី​ត្រូវ​តុលាការ​ថៃ​រកឃើញ​មាន​កំហុស​ដោយសារតែ​ការផ្ទេ​តំណែង​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​កាលពី​ឆ្នាំ​២០១១​។​
​ចំណែក​ពួក​អាវ​ក្រហម​បាន​ព្រមាន​ថា ពួកគេ​យ៉ាងតិច​១​សែន​នាក់​នឹង​ឡើងមក​បាងកក បើ​ស្រី​លោកស្រី យ៊ី​ង ឡាក់ ត្រូវបាន​គេ​បណ្តេញ​ចេញពី​អំណាច​៕​
thailand-malaysia-fligh

( កាសែតកម្ពុជាថ្ងៃថ្មី)

Email:knewdaynews@yahoo.com. Powered by Blogger.

Video Post